Amino acids
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំពេញកម្រិតអាស៊ីតអាមីនេនៃរាងកាយ នៅពេលអ្នកជំងឺស្ថិតក្នុងស្ថានភាពដូចខាងក្រោម៖
- កម្រិតប្រូតេអ៊ីននៅក្នុងឈាមធ្លាក់ចុះទាប។
- ខ្វះសារធាតុចិញ្ចឹមសម្រាប់រាងកាយ។
- មុននិងក្រោយពេលទទួលការវះកាត់។
- មានរោគសញ្ញាខួរក្បាលដែលកើតមាននៅក្នុងជំងឺថ្លើមលក្ខណៈស្រួចស្រាវឬរ៉ាំរ៉ៃ។
-
កម្រិតប្រើប្រាស់
*សូមពិនិត្យមើលព័ត៌មាននៃកម្រិតប្រើប្រាស់នៅក្នុងឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលកំពុងឬអាចនឹងស្ថិតនៅក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺថ្លើម(Hepatic coma)។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរឬមានកម្រិតអាសូតក្នុងឈាមខ្ពស់(Azotemia)។
・អ្នកដែលមានបញ្ហាខុសប្រក្រតីទាក់ទងនឹងការសំយោគឬបំបែកអាស៊ីតអាមីនេនៅក្នុងរាងកាយ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ក្អួតចង្អោរ ឈឺតាមសរសៃឈាម មិនស្រួលក្នុងទ្រូង បេះដូងលោតញាប់ ឈឺក្បាល ក្ដៅខ្លួន រងាញាក់ កម្រិតអាស៊ីតក្នុងឈាមកើនឡើង(Acidosis)។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・មិនត្រូវប្រើប្រាស់នៅពេលឃើញមានការកកនៃសារធាតុឱសថនោះទេ គឺគួរផ្ដល់កម្ដៅអោយសារធាតុឱសថរលាយនិងមានសីតុណ្ហភាពប្រហាក់ប្រហែលនឹងសីតុណ្ហភាពរាងកាយជាមុនសិន។
・ដើម្បីកុំអោយរាងកាយប្រើប្រាស់អាស៊ីតអាមីនេជាថាមពល ត្រូវផ្គត់ផ្គង់ជាតិស្ករអោយបានគ្រប់គ្រាន់ដល់អ្នកជំងឺ។ ប្រសិនបើពិបាកក្នុងការពិសារឱសថនេះ អាចធ្វើអោយឱសថត្រជាក់ឬបន្ថែមរសជាតិទៅលើឱសថ។
-
សកម្មភាពឱសថ
ឱសថនេះរួមមានអាស៊ីតអាមីនេជាច្រើនប្រភេទសម្រាប់បំពេញតម្រូវការអាស៊ីតអាមីនេនៅក្នុងរាងកាយ។ អាស៊ីតអាមីនេជាសារធាតុចិញ្ចឹមចម្បងមួយសម្រាប់រាងកាយ ដោយមានតួនាទីជាធាតុផ្សំបង្កើតបានជាប្រូតេអ៊ីនដើម្បីប្រើប្រាស់នៅក្នុងប្រតិកម្មទ្រទ្រង់រាងកាយសំខាន់ៗជាច្រើន។
អាស៊ីអាមីនេបែកខ្នែង(Branched-chain amino acids, BCAA)នឹងកែលម្អអតុល្យភាពជាមួយនឹងអាស៊ីតអាមីនេប្រភេទអារ៉ូម៉ាទិច(Aromatic amino acids)ដែលជាបញ្ហាកើតឡើងនៅក្នុងស្ថានភាពអ្នកជំងឺបាត់បង់ស្មារតីដោយសារបញ្ហាថ្លើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp