Amikacin sulfate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងបណ្តាលមកពីរបួសឬការរលាកឬការវះកាត់ ជំងឺរលាកសួត ជំងឺដំបៅខ្ទុះក្នុងសួត ជំងឺឆ្លងបណ្តាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ រលាកប្លោកនោម រលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកស្រោមពោះ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីចាក់តាមសាច់ដុំ:

      - មនុស្សពេញវ័យ:ប្រើ1ដង100~200mg 1ថ្ងៃ1~2ដង ចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារ:ប្រើ1ថ្ងៃ4~8mg/kg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ ចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន:

      - មនុស្សពេញវ័យ:ប្រើ1ដង100~200mg 1ថ្ងៃ1~2ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ និងរោគសញ្ញា។

      - កុមារ:ប្រើ1ថ្ងៃ4~8mg/kg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ និងរោគសញ្ញា។

      - ទារកទើបកើត រួមទាំងទារកកើតមិនគ្រប់ខែ:ប្រើ1ដង6mg/kg, 1ថ្ងៃ2ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ និងរោគសញ្ញា។

      ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន លាយឱសថ100~200mgជាមួយសូលុយស្យុងសេរ៉ូម100~500mL រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនរយៈពេល30នាទី~1ម៉ោង។

    • ហាមប្រើ

      ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬឱសថប្រឆាំងបាក់តេរីប្រភេទAminoglycosideឬឱសថប្រឆាំងមេរោគBacitracin។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・សាម៉ីខ្លួនឬអ្នកដែលគ្រួសារធ្លាប់មានបញ្ហាត្រចៀកធ្ងន់ដោយសារការប្រើប្រាស់ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycosideឬដោយសារមូលហេតុផ្សេងទៀត។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្តួលក្រហម រមាស់ ក្តៅខ្លួន ឈឺនៅកន្លែងចាក់។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម មានអារម្មណ៍ខុសប្រក្រតីនៅក្នុងមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - បរិមាណទឹកនោមថយចុះ អស់កម្លាំង ហើមដៃជើងនិងមុខ (បញ្ហាតម្រងនោម)

      - វិលមុខ ហ៊ឹងត្រចៀក ឈឺត្រចៀក ត្រចៀកធ្ងន់ (ប្រព័ន្ធប្រសាទទី8មានបញ្ហា)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំប្រើជំនួសឈាមដែលមានផលរំខានប៉ះពាល់ដល់តម្រងនោម:

      Dextran, Hydroxyethyl starch ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមកើតឡើងនិងកាន់តែធ្ងន់ធ្ងរ

      ・ថ្នាំបញ្ចុះទឹកនោមប្រភេទLoop (Loop diuretic):

      Ethacrynic acid, Furosemide, Azosemide ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមនិងត្រចៀកកើតឡើងឬកាន់តែធ្ងន់ធ្ងរ

      ・ថ្នាំដែលមានផលប៉ះពាល់ខ្លាំងដល់តម្រងនោមឬប្រព័ន្ធត្រចៀក: Vancomycin hydrochloride, Enviomycin sulfate ថ្នាំប្រឆាំងជំងឺមហារីកដែលមានផ្ទុកជាតិប្លាទីនរួមមានCisplatin, Nedaplatin, Carboplatin ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមនិងត្រចៀកកើតឡើងឬកាន់តែធ្ងន់ធ្ងរ

      ・ថ្នាំស្ពឹកឬសណ្តំ ថ្នាំបន្ធូរការកន្ត្រាក់របស់សាច់ដុំ:

      Tubocurarine, Pancuronium bromide, Vecuronium bromide, Tolperisone hydrochloride, Botulinum toxin A - អាចប៉ះពាល់ប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម(នៅពេលកើតឡើង គួរបន្សាបការពុលដោយប្រើ:Cholinesterase inhibitor, Calcium)

      ・ឱសថAmphotericin B, Cyclosporin ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមកើតឡើងឬកាន់តែធ្ងន់ធ្ងរ

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។(មានការស្រាវជ្រាវបង្ហាញថាការប្រើឱសថនេះធ្វើអោយទារកកើតមកមានបញ្ហាប្រព័ន្ធប្រសាទទី8)

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មិនត្រូវលាយជាមួយឱសថប្រឆាំងបាក់តេរីប្រភេទ

      β-lactam (Carbenicillin, Sulbenicillin)នោះទេ ព្រោះអាចកើតមានការប្រែប្រួលប្រសិទ្ធិភាព គឺគួរចាក់បញ្ចូលតាមផ្លូវផ្សេងគ្នា

      ・ឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូស៊ីដ(Aminoglycoside antibiotic)នឹងបង្កផលប៉ះពាល់ខ្លាំងផ្នែកប្រព័ន្ធដង្ហើមរបស់អ្នកជំងឺដែលទទួលការបញ្ចូលឈាមច្រើនពីឈាមដែលប្រើCitric acid hydrateក្នុងការប្រឆាំងកំណកឈាម

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូស៊ីដ(Aminoglycoside antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតប្រូតេអ៊ីនរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp