Aluminium potassium sulfate hydrate + Tannic acid

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឫសដូងបាតខាងក្នុងដែលលៀនចេញ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      នៅក្នុងឱសថ10mL រួមមាន:

      ・Aluminium potassium sulfate hydrate 400mg

      ・Tannic acid 14mg

      មុននឹងប្រើឱសថនេះ ត្រូវប្រើថ្នាំស្ពឹកនៅឆ្អឹងកងចង្កេះ(Lumbar anesthesia)ឬឆ្អឹងកន្ទុយ(Epidural anesthesia) ដើម្បីធ្វើអោយសាច់ដុំនៅទ្វារធំរលារ (មិនកន្ត្រាក់)។

      នៅពេលប្រើឱសថនេះ ត្រូវលាយជាមួយសូលុយស្យុងដែលភ្ជាប់មកជាមួយឱសថនេះ(10mL) ដើម្បីបានជាសូលុយស្យុងថ្មី20mLនៃ aluminium potassium sulfate hydrate កំហាប់ 2%។

      មនុស្សពេញវ័យ:ប្រើ9~13mLនៃសូលុយស្យុងឱសថ2%ខាងលើ ដោយបែងចែកសម្រាប់ចាក់ក្រោមភ្នាសសើមនៃឫសដូងបាតមួយកន្លែង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ដងគឺ60mL។

    • ហាមប្រើ

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・ស្ត្រីដែលកំពុងបំបៅដោះកូន។

      ・អ្នកដែលកំពុងទទួលការលាងឈាម។

      ・អ្នកដែលមានរោគសញ្ញាIncarcerated hemorrhoid។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថស្ពឹកប្រភេទអាមីដ(ឱសថLidocaine ជាដើម)។

      ・ហាមប្រើនៅផ្នែកក្រៅពីក្រោមភ្នាសសើមនៃផ្នែកខាងក្រោមនៃចុងពោះវៀនធំ(Rectum)។

    • ផលរំខាន

      សម្ពាធឈាមចុះទាប ឈឺក្បាល ចង់ក្អួត ក្ដៅខ្លួន ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ករណីឫសដូងបាតដែលលៀនចេញហើយត្រូវប្រើដៃរុញចូល ឬ ដែលលៀនចេញរហូត ចាំបាច់ត្រូវទទួលការវះកាត់។

      មិនអាចប្រើឱសថនេះចំពោះឫសដូងបាតដែលហើមនិងលៀនចេញមកក្រៅរហូត (Incarcerated hemorrhoid)។

    • សកម្មភាពឱសថ

      មានសកម្មភាពបញ្ឈប់ការហូរឈាម និង ធ្វើអោយឫសដូងបាតរឹង កុំអោយលៀនចេញមក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp