Alprostadil alfadex
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់ ប្រើក្នុងកម្រិតទាប(20μg):
・ករណីចាក់ក្នុងសរសៃអាកទែ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈដំបៅនៅដៃជើងនិងអាការៈឈឺចាប់នៅពេលសម្រាកស្ងៀម ដែលកើតមាននៅក្នុងជំងឺស្ទះសរសៃអាកទែរ៉ាំរ៉ៃ (រួមមាន ជំងឺBurger disease ជំងឺរឹងសរសៃអាកទែបង្កជាការស្ទះ(Atherosclerosis obliterans))។
・ករណីចាក់ក្នុងសរសៃវ៉ែន:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
(1) កាត់បន្ថយរោគសញ្ញា និង ព្យាបាលបញ្ហាប៉ះពាល់ចរន្តឈាមតាមអវៈយវៈ សរសៃប្រសាទនិងមុខងារចលនារាងកាយ ដែលកើតមាននៅក្នុងជំងឺVibration white finger
(2) រក្សាចរន្តឈាមនៅក្នុងការអនុវត្តRevascularization
(3) កាត់បន្ថយអាការៈដំបៅនៅដៃជើងនិងអាការៈឈឺចាប់នៅពេលសម្រាកស្ងៀម ដែលកើតមាននៅក្នុងជំងឺស្ទះសរសៃអាកទែរ៉ាំរ៉ៃ (រួមមាន ជំងឺBurger disease ជំងឺរឹងសរសៃអាកទែបង្កជាការស្ទះ(Atherosclerosis obliterans)) ករណីមិនអាចអនុវត្តការចាក់បញ្ចូលឱសថតាមសរសៃអាកទែបាន
(4) ជំងឺDuctus Arteriosus-dependent congenital heart diseases
・ករណីចាក់ក្នុងផ្នែកCavernous bodyនៃប្រដាប់ភេទបុរស(Penis):
ជាទូទៅ ឱសថនេះប្រើនៅក្នុងការធ្វើរោគវិនិច្ឆ័យទៅលើបញ្ហារឹងប្រដាប់ភេទ។
ករណីថ្នាំចាក់ ប្រើក្នុងកម្រិតខ្ពស់(500μg):
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម:
- រក្សាសម្ពាធឈាមអោយនៅទាបនៅក្នុងពេលវះកាត់ ចំពោះអ្នកជំងឺដែលមានជំងឺលើសសម្ពាធឈាមឬជំងឺខ្វះឈាមផ្គត់ផ្គង់ក្នុងបេះដូង(Ischemic heart disease)កម្រិតស្រាល
- បញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ខុសប្រក្រតីនៅក្នុងពេលវះកាត់ជាបន្ទាន់។
ករណីថ្នាំលាបលើស្បែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម:
- អាការៈដំបៅដោយសារគេងមិនប្ដូរឥរិយាបថរយៈពេលយូរ (Bedsore)
- អាការៈដំបៅនៅលើស្បែក (ដំបៅដោយសាររលាកក្ដៅ ដំបៅដោយសារទឹកនោមផ្អែម ដំបៅជើង ដំបៅក្រោយវះកាត់)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់ ប្រើក្នុងកម្រិតទាប(20μg):
・ករណីចាក់ក្នុងសរសៃអាកទែ:
ប្រើនៅក្នុងការកាត់បន្ថយអាការៈដំបៅនៅដៃជើងនិងអាការៈឈឺចាប់នៅពេលសម្រាកស្ងៀម ដែលកើតមាននៅក្នុងជំងឺស្ទះសរសៃអាកទែរ៉ាំរ៉ៃ (រួមមាន ជំងឺBurger disease ជំងឺរឹងសរសៃអាកទែបង្កជាការស្ទះ(Atherosclerosis obliterans))។
លាយឱសថនេះ20μg (ជាទូទៅ1អំពូល) នៅក្នុងសេរ៉ូមប្រៃ(Saline)ចំណុះ5mL ដោយមនុស្សពេញវ័យ ប្រើឱសថនេះក្នុងកម្រិត10~15μg (ប្រហែល 0.1~0.15μg/kg/នាទី) ចាក់បញ្ចូលក្នុងសរសៃអាកទែជាប់ឥតដាច់ដោយប្រើSyringe driver។ អាចបង្កើនឬបន្ថយក្នុងចន្លោះ0.05~0.2ng/kg/នាទីទៅតាមរោគសញ្ញា។
កទែបង្កជាការស្ទះ(Atherosclerosis obliterans))។
・ករណីចាក់ក្នុងសរសៃវ៉ែន:
ចំពោះករណី(1) (2) និង (3): មនុស្សពេញវ័យ ប្រើក្នុងកម្រិត40~60μg (ជាទូទៅ2~3អំពូល) ដោយលាយនៅក្នុងសេរ៉ូមចំណុះ500mL រួចព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល2ម៉ោង(ក្នុងល្បឿន 5~10ng/kg/នាទី)។ ប៉ុន្តែ មិនត្រូវប្រើលើសពីល្បឿន 1.2μg/kg/2ម៉ោង។ ប្រើឱសថនេះ1ថ្ងៃ1~2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
ចំពោះករណី(4): ជាទូទៅ ចាប់ផ្ដើមប្រើដោយបញ្ចូលក្នុងសរសៃវ៉ែនក្នុងល្បឿន 50~100ng/kg/នាទី រួចបង្កើនឬបន្ថយទៅតាមរោគសញ្ញា ដើម្បីប្រើក្នុងកម្រិតអប្បបរមាដែលមានប្រសិទ្ធិភាព។
・ករណីចាក់ក្នុងផ្នែកCavernous bodyនៃប្រដាប់ភេទបុរស(Penis):
ប្រើនៅក្នុងការធ្វើរោគវិនិច្ឆ័យទៅលើបញ្ហារឹងប្រដាប់ភេទ។ លាយឱសថនេះ20μg (ជាទូទៅ1អំពូល) នៅក្នុងសេរ៉ូមប្រៃ(Saline)ចំណុះ1mL ដោយមនុស្សពេញវ័យ ប្រើឱសថនេះក្នុងកម្រិត1ដង20μg ចាក់បញ្ចូលក្នុងផ្នែកCavernous bodyនៃប្រដាប់ភេទបុរស(Penis)។
ករណីថ្នាំចាក់ ប្រើក្នុងកម្រិតខ្ពស់(500μg):
មនុស្សពេញវ័យ ប្រើក្នុងកម្រិត500μg (ជាទូទៅ1អំពូល) ដោយលាយនៅក្នុងសេរ៉ូមចំណុះ100mL រួចព្យួរសេរ៉ូមតាមសរសៃវ៉ែនក្នុងល្បឿន5~10μg/kg (0.1~0.2μg/kg/នាទី)។ តាមដានការចុះនៃសម្ពាធឈាមរហូតដល់ពេលចុះដល់កម្រិតចង់បាន រួចបន្តល្បឿនព្យួរសេរ៉ូមនោះដើម្បីរក្សាស្ថានភាពសម្ពាធឈាម។ ជាទូតៅ ដើម្បីរក្សាសម្ពាធឈាមអោយនៅទាប ចាំបាច់ត្រូវប្រើក្នុងល្បឿន 2.5~10μg/នាទី (0.05~0.2μg/kg/នាទី)។
ករណីថ្នាំលាប (0.003%):
ប្រើក្នុងបរិមាណស្របទៅតាមរោគសញ្ញា។ ក្រោយពេលសម្លាប់មេរោគនិងសម្អាតកន្លែងមានដំបៅនិងជុំវិញនោះ ដោយប្រើក្នុងបរិមាណសមស្របលាបនៅលើស្បៃរួចបិទទៅលើដំបៅ ឬ លាបឱសថនេះដោយផ្ទាល់លើដំបៅរួចគ្របដោយស្បៃ 1ថ្ងៃ2ដង។
-
ហាមប្រើ
ករណីថ្នាំចាក់ ប្រើក្នុងកម្រិតទាប(20μg):
・អ្នកដែលបញ្ហាមុខងារបេះដូងកម្រិតធ្ងន់ធ្ងរ ឬ អ្នកដែលកើតមានរោគសញ្ញាទឹកដក់ក្នុងសួត (លើកលែងអ្នកដែលមានជំងឺDuctus arteriosus-dependent congenital heart diseases)។
・អ្នកដែលកំពុងមានអាការៈហូរឈាម (អាការៈហូរឈាមក្នុងក្បាល ជំងឺភ្នែកលក្ខណៈហូរឈាម អាការៈហូរឈាមនៅក្រពះពោះវៀន កំហាកមានឈាម ។ល។)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ករណីថ្នាំចាក់ ប្រើក្នុងកម្រិតខ្ពស់(500μg):
・អ្នកដែលមានជំងឺរឹងសរសៃអាកទែកម្រិតធ្ងន់ធ្ងរ ឬ អ្នកដែលមានបញ្ហាចរន្តឈាមធ្ងន់ធ្ងរនៅបេះដូងឬខួរក្បាល។
・អ្នកដែលមានជំងឺថ្លើមឬជំងឺតម្រងនោមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានអាការៈហូរឈាមធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពកើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ឬ ដំណកដង្ហើមមានលក្ខណៈចុះខ្សោយ ឬ មានជំងឺខ្វះឈាម(Anemia)ដែលមិនទាន់ព្យាបាល។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ករណីថ្នាំលាបលើស្បែក:
・អ្នកដែលបញ្ហាមុខងារបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានអាការៈហូរឈាម (អាការៈហូរឈាមក្នុងក្បាល ជំងឺភ្នែកលក្ខណៈហូរឈាម អាការៈហូរឈាមនៅក្រពះពោះវៀន កំហាកមានឈាម ។ល។)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp