Alprostadil = PGE1
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- កាត់បន្ថយអាការៈដំបៅនៅដៃជើងនិងអាការៈឈឺចាប់នៅពេលសម្រាកស្ងៀម ដែលកើតមាននៅក្នុងជំងឺស្ទះសរសៃអាកទែរ៉ាំរ៉ៃ (រួមមាន ជំងឺBurger disease ជំងឺរឹងសរសៃអាកទែបង្កជាការស្ទះ(Atherosclerosis obliterans))។
- កាត់បន្ថយអាការៈដំបៅនៅស្បែក ដែលកើតមាននៅក្នុងជំងឺសរីរាង្គប្រែជារឹងពេញរាងកាយកំពុងវិវត្ត ឬ ជំងឺអេរីតេម៉ាតូសពេញរាងកាយ(Systemic lupus erythematosus, SLE)។
- កាត់បន្ថយអាការៈដំបៅនៅស្បែក ដែលកើតមាននៅក្នុងជំងឺទឹកនោមផ្អែម។
- កាត់បន្ថយរោគសញ្ញានិងព្យាបាលរោគសញ្ញាប៉ះពាល់សរសៃឈាមតាមអវៈយវៈ សរសៃប្រសាទនិងមុខងារចលនារាងកាយ ដែលកើតមានដោយសារផលប៉ះពាលចរន្តឈាមនៅតាមអវៈយវៈនៅក្នុងជំងឺVibration white finger (VWF)។
- ព្យាបាលជំងឺបេះដូងទាក់ទងនឹងDuctus arteriosusពីកំណើត។
- បង្កើនសមត្ថភាពថតយករូបភាពវេជ្ជសាស្ត្រនៅក្នុងការពិនិត្យSuperior Mesenteric Arterial Portography។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ថ្ងៃ1ដង 5~10μg ដោយយកឱសថផ្ទាល់ឬពង្រាវនៅក្នុងសេរ៉ូម រួចចាក់ក្នុងសរសៃវ៉ែនយឺតៗ ឬ ព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។
・ ករណីប្រើនៅក្នុងការព្យាបាលជំងឺបេះដូងទាក់ទងនឹងDuctus arteriosusពីកំណើត:
នៅពេលចាប់ផ្ដើមប្រើឱសថនេះ លាយឱសថជាមួយសេរ៉ូម ដោយចាក់បញ្ចូលក្នុងសរសៃវ៉ែនជាប់ឥតដាច់ក្នុងកម្រិត 5ng/kg/min បន្ទាប់ពីនោះ បង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ដោយប្រើប្រាស់កម្រិតអប្បបរមាដែលបង្ហាញប្រសិទ្ធិភាព។
・ករណីប្រើនៅក្នុងការបង្កើនសមត្ថភាពថតយករូបភាពវេជ្ជសាស្ត្រនៅក្នុងការពិនិត្យSuperior Mesenteric Arterial Portography:
ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 5μg លាយជាមួយសេរ៉ូមប្រៃ(Saline)ដើម្បីទទួលបានសូលុយស្យុងចំណុះ10mL រួចចាក់ទៅក្នុងSuperior mesenteric arteryតាមរយៈCatheterរយៈពេល3~5វិនាទី នៅ30វិនាទីមុនការចាក់បញ្ចូលឱសថជំនួយការថត(Contrast medium)។
-
ហាមប្រើ
・អ្នកដែលមានជំងឺខ្សោយមុខងារបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានអាការៈហូរឈាម (ហូរឈាមក្នុងក្បាល ហូរឈាមក្នុងក្រពះពោះវៀន កំហាកមានឈាម ជាដើម)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ករណីប្រើឱសថនេះចំពោះទារកដែលមានជំងឺទាក់ទងនឹងDuctus arteriosusពីកំណើត ទារកអាចកើតមានអាការៈមិនដកដង្ហើម ដូច្នេះ គួរប្រើឱសថនេះនៅក្នុងមន្ទីរពេទ្យដែលមានបរិក្ខារសម្រាប់គ្រប់គ្រងដង្ហើមអោយបានត្រឹមត្រូវ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp