Alogliptin benzoate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី2។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង25mg។ ត្រូវបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពនៃមុខងារតម្រងនោមរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី1។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។

    • ផលរំខាន

      កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ទល់លាមក ប៉ះពាល់មុខងារថ្លើម។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・កំហាប់ក្នុងឈាមនៃឱសថនេះអាចកើនឡើងខ្ពស់នៅក្នុងរាងកាយអ្នកជំងឺដែលមានបញ្ហាតម្រងនោម ដូច្នេះ ត្រូវកំណត់កម្រិតប្រើប្រាស់ឱសថអោយបានសមស្រប។

    • សកម្មភាពឱសថ

      ទប់ស្កាត់សកម្មភាពនៃអង់ស៊ីមDPP-4 ដើម្បីកាត់បន្ថយការបំបែកអរម៉ូនអ៊ីនក្រេទីន (Incretin) ធ្វើអោយការបញ្ចេញអរម៉ូនអាំងស៊ុយលីនកើនឡើង។ ម្យ៉ាងទៀត ឱសថនេះក៏កាត់បន្ថយកម្រិតនៃអរម៉ូនបង្កើនជាតិស្ករក្នុងឈាម ហៅថា គ្លុយកាហ្កុង(Glucagon)ផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp