Aliskiren fumarate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង150mg។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់300mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថItraconazole ឬ ឱសថCiclosporin។
・អ្នកជំងឺទឹកនោមផ្អែមដែលកំពុងប្រើប្រាស់ឱសថប្រភេទទប់ស្កាត់អង់ស៊ីមACE (Angiotensin-converting-enzyme inhibitor) ឬ ឱសថប្រភេទARB(Angiotensin II receptor antagonist) (លើកលែងករណីអ្នកជំងឺមិនមានជម្រើសឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀតដែលមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងសម្ពាធឈាម)។
-
ផលរំខាន
វិលមុខ រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) កម្រិតKក្នុងឈាមឡើងខ្ពស់ ប៉ះពាល់មុខងារក្រពះពោះវៀន ថ្លើម និង ប្រព័ន្ធទឹកប្រមាត់ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・មានប្រសិទ្ធិភាពការពារសរីរាង្គ។ គួរប្រើឱសថនេះក្រោយបរិភោគអាហារ ប៉ុន្តែក៏អាចប្រើនៅមុនពេលបរិភោគអាហារបានដែរ ដោយត្រូវរក្សាល័ក្ខខ័ណ្ឌនៃការប្រើឱសថ(មុនឬក្រោយបាយ)អោយដូចគ្នារៀងរាល់ថ្ងៃ។
・អាចជាប្រភេទថ្នាំដែលងាយស្រូបសំណើមពីបរិយាកាស ធ្វើអោយខូចគុណភាពឱសថ ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលរក្សាទុកឱសថនេះក្រោយពេលយកចេញពីសម្បកឱសថ។
-
សកម្មភាពឱសថ
ទប់ស្កាត់សកម្មភាពរបស់សារធាតុរេនីន(Renin) និង បង្ហាញប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមរយៈពេលវែង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp