Alirocumab

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺលើសកម្រិតកូឡេស្តេរ៉ូលក្នុងឈាម

      - ជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ(Familial hypercholesterolemia)។

      ប៉ុន្តែ គេប្រើឱសថនេះក្នុងករណីដូចតទៅតែប៉ុណ្ណោះ: 1. អ្នកជំងឺមានហានិភ័យខ្ពស់ក្នុងការកើតមានអាការៈដោយសារបញ្ហាសរសៃឈាមនៅបេះដូង ឬ 2. ការប្រើឱសថប្រភេទHMG-CoA reductase inhibitor(ឱសថស្តាទីន)មិនផ្ដល់ប្រសិទ្ធិភាពគ្រប់គ្រាន់ឬអ្នកជំងឺមិនអាចប្រើឱសថទាំងនេះតែប៉ុណ្ណោះ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីការប្រើឱសថប្រភេទHMG-CoA reductase inhibitor(ឱសថស្តាទីន)មិនផ្ដល់ប្រសិទ្ធិភាពគ្រប់គ្រាន់:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង75mg ដោយចាក់ក្រោមស្បែក រៀងរាល់2សប្ដាហ៍ម្ដង។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនដល់កម្រិត1ដង150mg ដោយចាក់ក្រោមស្បែក រៀងរាល់2សប្ដាហ៍ម្ដង។ អាចប្រើឱសថនេះរួមជាមួយឱសថប្រភេទHMG-CoA reductase inhibitor។

      ・ករណីអ្នកជំងឺមិនអាចប្រើឱសថប្រភេទHMG-CoA reductase inhibitor បាន:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង150mg ដោយចាក់ក្រោមស្បែក រៀងរាល់4សប្ដាហ៍ម្ដង។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនដល់កម្រិត1ដង150mg ដោយចាក់ក្រោមស្បែក រៀងរាល់2សប្ដាហ៍ម្ដង។

      ករណីប្រើឱសថនេះសម្រាប់ជាជំនួយនៅក្នុងការព្យាបាលដោយLDL apheresis ត្រូវប្រើឱសថនេះនៅក្រោយពេលអនុវត្តApheresisរួច។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp