Alimemazine tartrate

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈរមាស់ដោយសារជំងឺស្បែកផ្សេងៗ (ជំងឺរលាកស្បែក ជំងឺរមាស់ស្បែក កន្ទួលរមាស់នៅលើទារក(Strophulus) សត្វល្អិតខាំ អាការៈកន្ទួលក្រហមដោយសារប្រតិកម្មទៅនឹងឱសថឬសារធាតុគីមី)

      - កន្ទាលត្រអាក

      - អាការៈកណ្ដាស់ ហូរសម្បោរ ក្អក ដោយសាររលាកផ្លូវដង្ហើមផ្នែកខាងលើ ដូចជាជំងឺផ្ដាសាយជាដើម

      - ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - មនុស្សពេញវ័យ:លេប1ដង2.5mg (ថ្នាំទឹក0.05%ត្រូវនឹង5mL) 1ថ្ងៃ3~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រើនៅពេលមានអាការៈ លេប1ដង5mg (ថ្នាំទឹក0.05%ត្រូវនឹង10mL) នៅមុនពេលចូលគេង។

      - កុមារ:កំណត់កម្រិតប្រើប្រាស់ទៅតាមអាយុរបស់កុមារ(រូបមន្តHarnack) ដូចខាងក្រោម៖

       + អាយុ1ឆ្នាំ:ពិសាថ្នាំទឹក0.05% 1ដង1mL 1ថ្ងៃ3~4ដង។

       + អាយុ2~3ឆ្នាំ:ពិសាថ្នាំទឹក0.05% 1ដង1.5mL 1ថ្ងៃ3~4ដង។

       + អាយុ4~6ឆ្នាំ:ពិសាថ្នាំទឹក0.05% 1ដង2mL 1ថ្ងៃ3~4ដង។

       + អាយុ7~9ឆ្នាំ:ពិសាថ្នាំទឹក0.05% 1ដង3mL 1ថ្ងៃ3~4ដង។

       + អាយុ10~12ឆ្នាំ:ពិសាថ្នាំទឹក0.05% 1ដង3.5mL 1ថ្ងៃ3~4ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទPhenothiazineឬឱសថស្រដៀងនេះផ្សេងទៀត។

      ・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី។

      ・អ្នកដែលកំពុងទទួលឥទ្ធិពលខ្លាំងពីឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទ(ថ្នាំប្រភេទBarbiturate, ថ្នាំស្ពឹក)។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទ(Angle-closure glaucoma)។

      ・អ្នកដែលមានជំងឺស្ទះនៅផ្លូវតម្រងនោមផ្នែកខាងក្រោម ដូចជា ជំងឺក្រពេញប្រូស្តាតរីកធំ។ល។

    • ផលរំខាន

      ផលរំខានរួមមាន ងងុយគេង វិលមុខ អស់កម្លាំង ឈឺក្បាល ស្ងួតក។ល។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទ(ថ្នាំប្រភេទBarbiturate, ថ្នាំស្ពឹក, ថ្នាំបំបាត់ឈឺចាប់លក្ខណៈស្ពឹក, ថ្នាំរំងាប់អារម្មណ៍ ថ្នាំងងុយគេង ជាដើម), គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសកម្មភាពបញ្ចុះសម្ពាធឈាមកាន់តែខ្លាំង។

      ・ឱសថដែលមានសកម្មភាពដូចAtropine - អាចធ្វើអោយសកម្មភាពទប់ស្កាត់សារធាតុអាសេទីលកូលីនកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេងឬអស់កម្លាំង ដូច្នេះ គួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ជាពិសេស គួរចៀសវាងពិសាគ្រឿងស្រវឹង។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពជាចម្បងគឺបង្អាក់ដំណើរការនៃការភ្ជាប់សារធាតុហ៊ីស្តាមីន(Histamine)ទៅនឹងគ្រឿងទទួលរបស់វា(H1 receptor)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp