Aldioxa
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដំបៅក្រពះ ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer) និង ជំងឺរលាកក្រពះ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ300~400mg (ថ្នាំម្សៅ20%ត្រូវនឹង1.5~2g) ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងទទួលការលាងឈាម។
-
ផលរំខាន
ទល់លាមក ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅពេលប្រើរួមជាមួយឱសថប្រឆាំងបាក់តេរីប្រភេទតេត្រាសាយឃ្លីន(Tetracycline antibiotics) អាចធ្វើអោយការស្រូបឱសថទាំងនេះថយចុះ ដូច្នេះ គួរចៀសវាងការប្រើរួមគ្នា។
-
សកម្មភាពឱសថ
មានសកម្មភាពជួសជុលជាលិកា និង ភ្ជាប់ទៅនឹងភ្នាសក្រពះដើម្បីការពារភ្នាសក្រពះ ធ្វើអោយដំបៅឆាប់ជាសះស្បើយ។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពប្រឆាំងនឹងអង់ស៊ីមប៉ិបស៊ីន(Pepsin)ផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp