Alcloxa

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំម្សៅលាបលើស្បែក(6%):

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈដំបៅដោយសារការគេងមិនប្ដូរឥរិយាបថរយៈពេលយូរ (Bedsore)

      - របួសដោយសារការវះកាត់

      - អាការៈដាច់រលាត់ឬដំបៅស្បែកដោយសារការរលាកភ្លើងឬរបួសប៉ះទង្គិច។

      ករណីថ្នាំលាបលើស្បែក(2%):

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺស្បែកក្រិននៅបាតដៃនិងបាតជើង(Palmoplantar keratoderma)លក្ខណៈរោគសញ្ញាកំពុងវិវត្ត

      - ជំងឺកន្ទួលរមាស់ដែលមានរោគសញ្ញាCallusនិងប្រេះ

      - អាការៈដាច់រលាត់ឬដំបៅស្បែកដោយសារការរលាកភ្លើងឬរបួសប៉ះទង្គិច។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំម្សៅលាបលើស្បែក(6%):

      ប្រើ1ថ្ងៃ1~3ដង ក្នុងបរិមាណសមស្រប ដោយរោយលើកន្លែងដែលមានអាការៈ។

      ករណីថ្នាំលាបលើស្បែក(2%):

      ប្រើ1ថ្ងៃច្រើនដង លាបដោយផ្ទាល់ ឬ លាបលើស្បៃរួចគ្របពីលើកន្លែងដែលមានបញ្ហា។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp