Alacepril
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ និង ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ25~75mg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ទោះក្នុងករណីរោគសញ្ញាធ្ងន់ធ្ងរក៏ដោយ ក៏កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 100mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលធ្លាប់កើតមានរោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) (ហើមត្របកភ្នែក បបូរមាត់ឬអណ្ដាត ពិបាកដកដង្ហើម។ល។)
・អ្នកដែលកំពុងទទួលការលាងឈាមប្រភេទApheresisជាមួយនឹងឧបករណ៍ដែលប្រើប្រាស់សារធាតុDextran sulfate cellulose ឬ Tryptophan-linked polyvinyl alcohol ឬ Polyethylene terephthalate។
・អ្នកដែលកំពុងទទួលការលាងឈាមដោយប្រើប្រាស់ស្រទាប់AN69។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកជំងឺទឹកនោមផ្អែមដែលកំពុងប្រើប្រាស់ឱសថAliskiren fumarate (លើកលែងករណីអ្នកជំងឺមិនមានជម្រើសឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀតដែលមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងសម្ពាធឈាម)។
-
ផលរំខាន
ឡើងកន្ទួលក្រហម ក្ដៅខ្លួន រមាស់ស្បែក ឈឺសន្លាក់ រោគសញ្ញាក្រពះពោះវៀន ជីវ្ហាវិញាណមានបញ្ហា ក្អកស្ងួត កម្រិតKកើនឡើង។
-
ការប្រុងប្រយ័ត្នជាពិសេស
・មានសកម្មភាពទៅលើទាំងប្រព័ន្ធបញ្ចុះសម្ពាធឈាមនិងប្រព័ន្ធបង្កើនសម្ពាធឈាម ដើម្បីបញ្ចុះសម្ពាធឈាមក្នុងរាងកាយ។ ត្រូវបានប្រើប្រាស់ជាឱសថព្យាបាលជម្រើសទី1។ ឱសថនេះក៏មានប្រសិទ្ធិភាពបង្ការផលប៉ះពាល់តម្រងនោមបណ្ដាលមកពីជំងឺទឹកនោមផ្អែមផងដែរ។
・អាចធ្វើអោយសម្ពាធឈាមចុះទាបភ្លាមៗ (ជាពិសេស ចំពោះអ្នកជំងឺដែលមានមុខងារតម្រងនោមចុះខ្សោយ)។ ឱសថCaptopril ទទួលឥទ្ធិពលខ្លាំងពីការបរិភោគអាហារ (ការស្រូបសារធាតុឱសថមានកម្រិតខ្ពស់ នៅពេលពោះទទេ)។
ហាមប្រើចំពោះអ្នកដែលមានជំងឺខ្សោយតម្រងនោម ឬ ស្ត្រីមានផ្ទៃពោះ។
-
សកម្មភាពឱសថ
ទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមដែលបំលែងសារធាតុអាន់ជីអូថិនស៊ីន I (Angiotensin I) ទៅជា អាន់ជីអូថិនស៊ីន II (Angiotensin II)។ នៅពេលសារធាតុអាន់ជីអូថិនស៊ីនថយចុះ ដំណើរការបញ្ចេញសារធាតុអាល់ដុស្តេរ៉ូនក៏ត្រូវបានកាត់បន្ថយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp