Aflibercept
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺខូចម៉ាឃ្យូឡឺមនុស្សចាស់ (Age-related macular degeneration) ដែលរួមមានរោគសញ្ញាSubfoveal choroidal neovascularization។
- អាការៈហើមម៉ាឃ្យូឡឺ(Macular edema) ដែលកើតមាននៅក្នុងជំងឺស្ទះសរសៃវ៉ែននៅរេទីន(Retinal vein occlusion)។
- រោគសញ្ញាChoroidal neovascularization ដែលកើតមាននៅក្នុងជំងឹមីញ៉ូបខុសប្រក្រតី(Pathologic myopia)។
- អាការៈហើមម៉ាឃ្យូឡឺ(Macular edema) ដែលកើតមាននៅក្នុងជំងឺទឹកនោមផ្អែម។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីជំងឺខូចម៉ាឃ្យូឡឺមនុស្សចាស់ (Age-related macular degeneration) ដែលរួមមានរោគសញ្ញាSubfoveal choroidal neovascularization:
ជាទូទៅ ប្រើក្នុងកម្រិត1ដង2mg 1ខែម្ដង ចាក់ទៅក្នុងផ្នែកVitreous bodyនៃភ្នែក។ បន្តប្រើក្នុងកម្រិតនេះសរុបចំនួន3ដង។ បន្ទាប់ពីនោះ ប្រើក្នុងកម្រិតដដែល រៀងរាល់2ខែម្ដង។ អាចប្រែប្រួលគម្លាតនៃការប្រើទៅតាមរោគសញ្ញា ប៉ុន្តែ ត្រូវទុកគម្លាតយ៉ាងហោចណាស់1ខែ។
・ករណីអាការៈហើមម៉ាឃ្យូឡឺ(Macular edema)ដែលកើតមាននៅក្នុងជំងឺស្ទះសរសៃវ៉ែននៅរេទីន(Retinal vein occlusion) និង រោគសញ្ញាChoroidal neovascularizationដែលកើតមាននៅក្នុងជំងឹមីញ៉ូបខុសប្រក្រតី(Pathologic myopia):
ជាទូទៅ ប្រើក្នុងកម្រិត1ដង2mg ចាក់ទៅក្នុងផ្នែកVitreous bodyនៃភ្នែក។ ត្រូវទុកគម្លាតនៃការប្រើយ៉ាងហោចណាស់1ខែ។
・ករណីអាការៈហើមម៉ាឃ្យូឡឺ(Macular edema) ដែលកើតមាននៅក្នុងជំងឺទឹកនោមផ្អែម:
ជាទូទៅ ប្រើក្នុងកម្រិត1ដង2mg 1ខែម្ដង ចាក់ទៅក្នុងផ្នែកVitreous bodyនៃភ្នែក។ បន្តប្រើក្នុងកម្រិតនេះសរុបចំនួន5ដង។ បន្ទាប់ពីនោះ ប្រើក្នុងកម្រិតដដែល រៀងរាល់2ខែម្ដង។ អាចប្រែប្រួលគម្លាតនៃការប្រើទៅតាមរោគសញ្ញា ប៉ុន្តែ ត្រូវទុកគម្លាតយ៉ាងហោចណាស់1ខែ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺឆ្លងនៅភ្នែកឬជុំវិញភ្នែក។
・អ្នកដែលមានអាការៈរលាកធ្ងន់ធ្ងរនៅក្នុងភ្នែក។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន ហូរឈាមនៅភ្នែក ឈឺភ្នែក ឃើញសត្វល្អិតហោះទៅមក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺឬក្ដៅភ្នែក ភ្នែកក្រហមខ្លាំង ឃើញសត្វល្អិតហោះទៅមក (រលាកក្នុងភ្នែក សម្ពាធក្នុងភ្នែកកើនឡើង ជំងឺភ្នែកផ្សេងៗ)
- ស្មារតីដឹងខ្លួនធ្លាក់ចុះ ស្ពឹកមួយចំហៀងខ្លួន ពិបាកនិយាយ (ជំងឺស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាល)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។ ម្យ៉ាងទៀត សម្រាប់ស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើត ក្នុងអំឡុងពេលប្រើឱសថនេះនិងក្រោយពេលឈប់ប្រើឱសថនេះយ៉ាងហោចណាស់រយៈពេល3ខែផងដែរ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្រោយប្រើប្រាស់ឱសថនេះ នឹងមានអាការៈភ្នែកស្រវាំងជាបណ្ដោះអាសន្ន ដូច្នេះ គួរចៀសវាងបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ រហូតដល់ពេលភ្នែកត្រលប់មកសភាពដើមវិញ។
-
សកម្មភាពឱសថ
・ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងសារធាតុដែលមានតួនាទីបង្កើនកោសិកាស្រទាប់ខាងក្នុងនៃសរសៃឈាម(Vascular endothelial growth factor, VEGF) ដើម្បីទប់ស្កាត់សារធាតុនេះមិនអោយភ្ជាប់ទៅនឹងគ្រឿងទទួលរបស់វា។ ជាលទ្ធផល ឱសថនេះប្រសិទ្ធិភាពទប់ស្កាត់ការកកើតថ្មីនៃសរសៃឈាម ការជ្រាបចេញនៃសារធាតុក្នុងឈាមចេញពីសរសៃឈាម និង អាការៈហើម ជាដើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp