Adrenaline = Epinephrine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បន្ធូរអាការៈកន្ត្រាក់ទងសួតដែលកើតមាននៅក្នុងជំងឺហឺត(Bronchial asthma) ឬ ជំងឺក្អកមាន់(Pertussis)
- ជំនួយដល់ការព្យាបាលអាការៈសម្ពាធឈាមចុះទាបខ្លាំងឬស្ថានភាពប្រតិកម្មធ្ងន់ធ្ងរ(Shock)
- ពន្យារប្រសិទ្ធិភាពនៃថ្នាំស្ពឹក(Local anesthesia)
- ព្យាបាលនិងបង្ការអាការៈហូរឈាមនៅពេលវះកាត់
- ជំនួយដល់ការព្យាបាលអាការៈគាំងបេះដូង
- ជំនួយដល់ការព្យាបាលអាការៈAnaphylactic shock ដែលកើតឡើងដោយសារប្រតិកម្មទៅនឹងពិសឃ្មុំ អាហារ ឬសារធាតុគីមី។ល។
- ទប់ស្កាត់ការស្អិតជាប់នៃប្រស្រីភ្នែកនៅក្នុងជំងឺភ្នែកIridocylitis
- ព្យាបាលអាការៈហូរឈាមទាក់ទងនឹងជំងឺផ្នែកត្រចៀកច្រមុះបំពង់ក
- ព្យាបាលអាការៈហើមនិងដក់ឈាមទាក់ទងនឹងជំងឺផ្នែកត្រចៀកច្រមុះបំពង់ក
- ព្យាបាលអាការៈហូរឈាមនៅរបួសក្រៅរាងកាយ។
សម្គាល់៖ ឱសថនេះមានជាទម្រង់ផ្សេងៗដែលអាចខុសគ្នាសម្រាប់ការព្យាបាលនីមួយៗខាងលើ(អាចជាថ្នាំចាក់ ថ្នាំបន្តក់ភ្នែក ថ្នាំបន្តក់ឬបាញ់ច្រមុះ ជាដើម)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់:
- ករណីប្រើនៅក្នុងការបន្ធូរអាការៈកន្ត្រាក់ទងសួតដែលកើតមាននៅក្នុងជំងឺហឺត(Bronchial asthma) ឬ ជំងឺក្អកមាន់(Pertussis) ឬ ប្រើជាជំនួយដល់ការព្យាបាលអាការៈសម្ពាធឈាមចុះទាបខ្លាំងឬស្ថានភាពប្រតិកម្មធ្ងន់ធ្ងរ(Shock) ឬ ជំនួយដល់ការព្យាបាលអាការៈគាំងបេះដូង:1ដង0.2~1mg ចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។
- ករណីប្រើនៅក្នុងពន្យារប្រសិទ្ធិភាពនៃថ្នាំស្ពឹក(Local anesthesia):ប្រើ Adrenalinកំហាប់0.1% ដោយលាយឱសថនេះ1~2តំណក់ទៅក្នុងថ្នាំស្ពឹកដែលមិនទាន់បន្ថែមឱសថកន្ត្រាក់សរសៃឈាមចំណុះ10mL (កំហាប់Adrenalin 1:10~20ម៉ឺន)។
- ករណីប្រើនៅក្នុងការព្យាបាលនិងបង្ការអាការៈហូរឈាមនៅពេលវះកាត់:ប្រើ Adrenalinកំហាប់0.1% តែឯង ឬ ដោយបន្ថែមទៅក្នុងថ្នាំស្ពឹក រួចចាក់ទៅក្នុងកន្លែងដែលមានបញ្ហា។
- ករណីប្រើនៅក្នុងការទប់ស្កាត់ការស្អិតជាប់នៃប្រស្រីភ្នែកនៅក្នុងជំងឺភ្នែកIridocylitis:ប្រើ Adrenalinកំហាប់0.1% បន្តក់ក្នុងភ្នែកឬចាក់ចូលក្រោមស្រទាប់Conjunctivaក្នុងកម្រិត0.1mgចុះ។
ករណីថ្នាំលាយដើម្បីស្រូបតាមមាត់:
- ករណីប្រើនៅក្នុងការបន្ធូរអាការៈកន្ត្រាក់ទងសួតដែលកើតមាននៅក្នុងជំងឺហឺត(Bronchial asthma) ឬ ជំងឺក្អកមាន់(Pertussis):ប្រើ1ដង0.3mgចុះ ដោយពង្រាវ5~10ដង។ ក្រោយ2~5នាទី ប្រសិនបើមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ទេ អាចប្រើម្ដងទៀតក្នុងកម្រិតដដែល ប៉ុន្តែ បើត្រូវបន្តប្រើទៀត ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់4~6ម៉ោង។
- ករណីប្រើនៅក្នុងពន្យារប្រសិទ្ធិភាពនៃថ្នាំស្ពឹក(Local anesthesia):ប្រើដោយលាយឱសថនេះ1~2តំណក់ទៅក្នុងថ្នាំស្ពឹកដែលមិនទាន់បន្ថែមឱសថកន្ត្រាក់សរសៃឈាមចំណុះ10mL (កំហាប់Adrenalin 1:10~20ម៉ឺន)។
- ករណីប្រើនៅក្នុងការព្យាបាលនិងបង្ការអាការៈហូរឈាមនៅពេលវះកាត់ នៅក្នុងការព្យាបាលអាការៈហូរឈាមទាក់ទងនឹងជំងឺផ្នែកត្រចៀកច្រមុះបំពង់ក នៅក្នុងការព្យាបាលអាការៈហើមនិងដក់ឈាមទាក់ទងនឹងជំងឺផ្នែកត្រចៀកច្រមុះបំពង់ក និង នៅក្នុងការព្យាបាលអាការៈហូរឈាមនៅរបួសក្រៅ:ប្រើ Adrenalinកំហាប់0.1% ដោយផ្ទាល់ ឬ ដោយពង្រាវ5~10ដង រួចលាបទៅលើកន្លែងដែលមានបញ្ហាដោយផ្ទាល់ ឬ ដោយបន្តក់ក្នុងច្រមុះ ឬ ដោយបាញ់ ឬ ដោយប្រើដុំសំឡី។
-
ហាមប្រើ
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម ៖
(1) ឱសថព្យាបាលជំងឺស្មារតីប្រភេទPhenothiazine (Prochlorperazine ជាដើម) ឬប្រភេទButyrophenone(Droperidol ។ល។)ជាដើម, ឱសថប្រឆាំងគ្រឿងទទួលα (α Antagonist) (លើកលែងករណីប្រើក្នុងពេលសង្គ្រោះបន្ទាន់សម្រាប់Anaphylactic shock)
(2) ឱសថប្រភេទCatecholamine (Isoprenaline hydrochloride ជាដើម), ឱសថប្រភេទភ្ញោចគ្រឿងទទួលAdrenalin (លើកលែងករណីប្រើក្នុងពេលសង្គ្រោះបន្ទាន់)
・អ្នកដែលមានកត្តាមូលហេតុធ្វើអោយសម្ពាធក្នុងភ្នែកកើនឡើង ដូចជា បញ្ហាទាក់ទងនឹងផ្នែកAnterior chamberឬAngleនៃភ្នែក។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទភ្ញោចប្រព័ន្ធSympathetic nervous system។
・អ្នកដែលមានជំងឺសរសៃឈាមរឹង(Arterisosclerosis)។
・អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង(Hyperthyroidism)។
・អ្នកជំងឺទឹកនោមផ្អែម។
・អ្នកដែលមានជំងឺទាក់ទងនឹងចង្វាក់បេះដូង(Arrhythmia)កម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺទាក់ទងនឹងសរសៃប្រសាទផ្នែកស្មារតី(Psychoneurosis)។
・អ្នកដែលមានអាការៈញៀនសារធាតុកូកាអ៊ីន(Cocaine addiction)។
-
ផលរំខាន
ផលរំខានរួមមាន ត្របកភ្នែកឬក្នុងភ្នែកប្រែពណ៌(ករណីប្រើរយៈពេលយូរ) បំពង់ភ្ជាប់ច្រមុះនិងក្រពេញទឹកភ្នែកបិទជិទ(ករណីប្រើរយៈពេលយូរ) រោគសញ្ញាប៉ះពាល់ភ្នែកផ្សេងទៀត បេះដូងលោតញាប់ ឈឺក្បាល វិលមុខ អារម្មណ៍មិនស្ងប់ ញ័រដៃជើង ក្អួតចង្អោរ អារម្មណ៍ក្ដៅ បែកញើស ឡើងកន្ទួលក្រហម រមាស់ស្បែក សម្ពាធឈាមប្រែប្រួល ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សម្ពាធឈាមកើនឡើង បេះដូងលោតញាប់នៅពេលធ្វើចលនា ពិបាកដកដង្ហើម ដកដង្ហើមនៅពេលអង្គុយស្រួលជាងពេលទម្រេតខ្លួន ចង់ក្អួត (ទឹកដក់ក្នុងសួត)
- អាការៈពិបាកដកដង្ហើម
- ជីពចរដើរញាប់ ចង្វាក់បេះដូងខុសប្រក្រតី បេះដូងលោតញាប់ ថប់ក្នុងទ្រូង បេះដូងឈប់ដើរ (គាំងបេះដូង)
- អស់កម្លាំង កម្លាំងសាច់ដុំចុះខ្សោយ ស្ពឹកដៃជើង (កម្រិតប៉ូតាស្យូមក្នុងឈាមថយចុះ)។
-
អន្តរប្រតិកម្ម
・ឱសថព្យាបាលជំងឺស្មារតីប្រភេទPhenothiazine (Prochlorperazine, Chlorpromazine phenolphthalinate ជាដើម), ប្រភេទButyrophenone(Haloperidol, Timiperone, Droperidol ។ល។), ប្រភេទIminodibenzyl(Mosapramine hydrochlorideជាដើម), ឱសថZotepine, ឱសថRisperidone, ឱសថQuetiapine fumarate, ឱសថAripiprazole, ឱសថប្រឆាំងគ្រឿងទទួលα (α Antagonist) - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។ ដូច្នេះ ហាមប្រើរួមគ្នា លើកលែងករណីប្រើក្នុងពេលសង្គ្រោះបន្ទាន់សម្រាប់Anaphylactic shockតែប៉ុណ្ណោះ។
・ឱសថប្រភេទCatecholamine (Isoprenaline hydrochloride ជាដើម), ឱសថប្រភេទភ្ញោចគ្រឿងទទួលAdrenalin - អាចធ្វើអោយមានអាការៈគាំងបេះដូង។ ដូច្នេះ ហាមប្រើរួមគ្នា លើកលែងករណីប្រើក្នុងពេលសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ថ្នាំស្ពឹកដែលមានសារធាតុHalogen (Halothane, Isoflurane, Sevoflurane, Desflurane) - អាចធ្វើអោយកើតមានអាការៈញ័របេះដូង និងប៉ះពាល់ចង្វាក់បេះដូង។
・ឱសថប្រភេទMAO inhibitors - អាចធ្វើអោយសកម្មភាពនៃAdrenalineកើនឡើង។
・ឱសថព្យាបាលជំងឺបាក់ទឹកចិត្ត(Depression) (ឱសថImipramine, Amitriptyline, Milnacipran, Maprotiline ជាដើម) - អាចធ្វើអោយសកម្មភាពនៃAdrenalineកើនឡើង។
・ឱសថMethylphenidate - អាចធ្វើអោយសកម្មភាពនៃAdrenalineកើនឡើង។
・ឱសថជម្រុញការសម្រាលកូន(Oxytocin ជាដើម), ឱសថប្រភេទErgot alkaloids(Ergotamine ជាដើម) - អាចធ្វើអោយសកម្មភាពនៃAdrenalineកើនឡើង។
・ឱសថប្រភេទDigitalis - អាចធ្វើអោយកើតមានអាការៈចង្វាក់បេះដូងខុសប្រក្រតី។
・ឱសថQuinidine - អាចធ្វើអោយកើតមានអាការៈញ័រថតក្រោមនៃបេះដូង។
・ឱសថទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត(Thyroxine ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថប្រភេទNon-selectiv Beta blockers (Propranolol ជាដើម) - អាចធ្វើអោយសម្ពាធឈាមកើនឡើងនិងជីពចរចុះខ្សោយ។
・ឱសថបញ្ចុះកម្រិតជាតិស្ករក្នុងឈាម - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមថយចុះ។
・ឱសថBromocriptine - អាចធ្វើអោយមានអាការៈសម្ពាធឈាមកើនឡើង ឈឺក្បាល សាច់ដុំកន្ត្រាក់។ល។
・ឱសថបញ្ចុះទឹកនោម (Trichlormethiazide, Hydrochlorothiazide, Indapamide, Furosemide, Spironolactone ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃAdrenalineថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះឬស្ត្រីទើបសម្រាលកូនហើយ មិនគួរប្រើប្រាស់ឱសថនេះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្ងន់ធ្ងរដូចជា សម្ពាធឈាមឡើងខ្ពស់ ការហូរឈាមក្នុងខួរក្បាល ជាដើម ព្រោះផលប៉ះពាល់ទាំងនេះអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។
-
សកម្មភាពឱសថ
ឱសថនេះជាសារធាតុអាដ្រេណាលីន(Adrenaline)សំយោគដែលមានសកម្មភាពខ្លាំងជាងសារធាតុអាដ្រេណាលីនដែលមានពីធម្មជាតិនៅក្នុងរាងកាយ ដោយភ្ជាប់ទៅនឹងគ្រឿងទទួលαនិងគ្រឿងទទួលβ បង្កជាប្រសិទ្ធិភាពផ្សេងៗដូចខាងក្រោម៖
- សកម្មភាពតាមរយៈគ្រឿងទទួលα :កន្ត្រាក់សរសៃឈាម(សរសៃឈាមតូចៗ) បើកកូនក្រមុំភ្នែក
- សកម្មភាពតាមរយៈគ្រឿងទទួលβ:ពង្រីកសរសៃឈាម(នៅបេះដូង) បង្កើនសកម្មភាពរបស់បេះដូង(ចំនួនកន្ត្រាក់និងបរិមាណឈាមបាញ់ដោយការកន្ត្រាក់កើនឡើង) បន្ធូរការកន្ត្រាក់នៃសាច់ដុំទងសួត បន្ធូរការកន្ត្រាក់នៃពោះវៀន ។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp