Adenosine triphosphate disodium hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- រោគសញ្ញាផ្សេងៗបន្សល់ក្រោយពេលរបួសប៉ះទង្គិចក្បាល
- ជំងឺខ្សោយបេះដូង (Heart failure)
- អាការៈនឿយហត់ភ្នែកដោយសារមុខងារសម្រួលគំហើញមិនមានលំនឹង
- ជំងឺរលាកក្រពះរ៉ាំរ៉ៃដែលមុខងារប្រដាប់រំលាយអាហារចុះខ្សោយ
- អាការៈវិលមុខដែលបណ្ដាលមកពីជំងឺមេនីអេ(Meniere's disease) ឬ បញ្ហាទាក់ទងនឹងផ្នែកខាងក្នុងនៃត្រចៀក។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- រោគសញ្ញាផ្សេងៗបន្សល់ក្រោយពេលរបួសប៉ះទង្គិចក្បាល
- ជំងឺខ្សោយបេះដូង (Heart failure)
- ជំងឺខូចសាច់ដុំដោយសារសែន (Muscular dystrophy) ឬ ជំងឺក្នុងជំពូកនោះ
- ជំងឺស្វិតជើង (Acute poliomyelitis)
- ជំងឺស្ពឹកសាច់ដុំដោយសារការប៉ះពាល់ខួរក្បាល(Cerebral palsy)កើតនៅលើកុមារ (ប្រភេទបន្ធូរសាច់ដុំ)
- ជំងឺស្វិតសាច់ដុំដោយសារបញ្ហាខួរឆ្អឹង (Spinal muscular atrophy)ក្នុងដំណាក់កាលវិវត្តន៍ ឬ ជំងឺក្នុងជំពូកនោះ
- អាការៈហ៊ឹងត្រចៀក ឬ ពិបាកស្ដាប់លឺ
- អាការៈនឿយហត់ភ្នែកដោយសារមុខងារសម្រួលគំហើញមិនមានលំនឹង
- ជំងឺរលាកក្រពះរ៉ាំរ៉ៃដែលមុខងារប្រដាប់រំលាយអាហារចុះខ្សោយ
- កែលម្អមុខងារថ្លើមនៅក្នុងជំងឺថ្លើមរ៉ាំរ៉ៃ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ជាទូទៅ លេប1ដង40~60mg 1ថ្ងៃ3ដង។ ចំពោះអាការៈវិលមុខដែលបណ្ដាលមកពីជំងឺមេនីអេ(Meniere's disease) ឬ បញ្ហាទាក់ទងនឹងផ្នែកខាងក្នុងនៃត្រចៀក ត្រូវលេប1ដង100mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
ថ្នាំចាក់:
・ករណីចាក់តាមសរសៃវ៉ែន:
ជាទូទៅ ប្រើ1ដង5~40mg លាយនៅក្នុងសេរ៉ូមគ្លុយកូសប្រភេទអ៊ីសូតូនិចឬអ៊ីពែតូនិច ដើម្បីចាក់តាមសរសៃវ៉ែនយឺតៗ 1ថ្ងៃ1~2ដង។
・ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន:
ជាទូទៅ ប្រើ1ថ្ងៃ1ដង40~80mg លាយនៅក្នុងសេរ៉ូមគ្លុយកូស5%បរិមាណ200~500mL រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនរយៈពេល30~60នាទី។
・ករណីចាក់ក្នុងសាច់ដុំឬក្រោមស្បែក:
ជាទូទៅ ប្រើ1ដង5~40mg ចាក់ក្នុងសាច់ដុំឬក្រោមស្បែក 1ថ្ងៃ1~2ដង។
-
ហាមប្រើ
ករណីថ្នាំចាក់:
・អ្នកដែលទើបកើតមានអាការៈហូរឈាមក្នុងខួរក្បាល។
-
ផលរំខាន
ផលរំខានរួមមាន បញ្ហាក្រពះពោះវៀន ចង់ក្អួត រមាស់ស្បែក ឈឺក្បាល ងងុយគេង ហ៊ឹងត្រចៀក អារម្មណ៍មិនស្ងប់ ទល់លាមក ដំបៅក្នុងមាត់ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ថប់ទ្រូង ចង់ក្អួត មុខក្រហម ក្អក ត្អើក អារម្មណ៍ក្ដៅ (រោគសញ្ញាស្រដៀងអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))។ (ករណីថ្នាំចាក់:)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថDipyridamole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃAdenosineកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- ពង្រីកសរសៃឈាមដើម្បីបង្កើនចរន្តឈាមរត់ទៅដល់សរីរាង្គនីមួយៗនៃរាងកាយ
- បង្កើនសកម្មភាពនៃប្រតិកម្មផ្សេងៗនៅក្នុងរាងកាយ
- បង្កើនកម្លាំងកន្ត្រាក់នៃសាច់ដុំ
- ជម្រុញការបញ្ជូនសញ្ញានៅតាមកោសិកាសរសៃប្រសាទ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp