Adenosine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការធ្វើរោគវិនិច្ឆ័យជំងឺបេះដូងតាមវិធីMyocardial perfusion scintigraphy(MPS) ចំពោះអ្នកជំងឺដែលមិនអាចវិនិច្ឆ័យដោយប្រើវិធីបន្ថែមបន្ទុកទៅលើបេះដូងដោយការហាត់ប្រាណ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ប្រើក្នុងកម្រិត120μg/kg/នាទី ចាក់បញ្ចូលក្នុងសរសៃវ៉ែនជាប់ឥតដាច់រយៈពេល6នាទី (បរិមាណឱសថសរុបគឺ 0.72mg/kg)។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺត្បៀតសរសៃឈាមក្នុងបេះដូងមិននឹងនរ(Unstable angina)ដែលការព្យាបាលដោយប្រើឱសថមិនទាន់គ្រប់គ្រងបានល្អ។

      ・អ្នកដែលមានជំងឺស្ទះការបញ្ជូនសញ្ញរវាងថតលើនិងថតក្រោមនៃបេះដូង(Atrioventricular block)កម្រិតទីII និង ទីIII (លើកលែងអ្នកជំងឺដែលកំពុងប្រើឧបករណ៍ជំនួយចង្វាក់បេះដូងPacemaker)

      ・អ្នកដែលមានជំងឺប្រភពបង្កើតសញ្ញាបេះដូងចុះខ្សោយ(Sick sinus syndrome, SSS ឬ Sinus node dysfunction) ឬ អ្នកដែលកំពុងមានរោគសញ្ញាធ្ងន់ធ្ងរនៃជំងឺជីពចរខ្សោយ(Sinus bradycardia) (លើកលែងអ្នកជំងឺដែលកំពុងប្រើឧបករណ៍ជំនួយចង្វាក់បេះដូងPacemaker)

      ・អ្នកដែលមានបណ្ដុំរោគសញ្ញានៃការអូសបន្លាយQTនៃចង្វាក់បេះដូង(Long QT syndrome)

      ・អ្នកដែលមានអាការៈសម្ពាធឈាមធ្លាក់ចុះទាបធ្ងន់ធ្ងរ

      ・អ្នកដែលមានជំងឺខ្សោយបេះដូងដែលរោគសញ្ញាកំពុងរើឡើង

      ・អ្នកដែលមានកំពុងឬធ្លាប់ឬសង្ស័យថាមានជំងឺសួតបណ្ដាលមកពីការកន្ត្រាក់រួមតូចនៃទងសួត ដូចជា ហឺត ជាដើម

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថDipyridamole, ឱសថAminophylline hydrate, ឱសថប្រភេទMethylxanthine (Theophylline, Aminophylline hydrate ជាដើម) និ អាហារឬភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន (កាហ្វេ តែ សូកូឡា។ល។) (ត្រូវទុកគម្លាតពីគ្នាយ៉ាងហោចណាស់រយៈពេល12ម៉ោង) (ត្រូវទុកគម្លាតពីគ្នាយ៉ាងហោចណាស់រយៈពេល12ម៉ោង)។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺទ្រូង ឈឺចុងដង្ហើម មុខក្រហម អារម្មណ៍ក្ដៅ សម្ពាធឈាមធ្លាក់ចុះ ចង្វាក់បេះដូងខុសប្រក្រតី ឈឺក្បាល ធ្ងន់ក្បាល ពិបាកដកដង្ហើម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - វិលមុខ ឈឺទ្រូង បេះដូងលោតញាប់ ដង្ហក់ ថប់ទ្រូង បែកញើសទាំងត្រជាក់ បេះដូងឈប់លោត (គាំងបេះដូង ចង្វាក់បេះដូងមានបញ្ហា)

      - ងងឹតមុខ វិលមុខ អស់កម្លាំង (សម្ពាធឈាមចុះទាបខ្លាំង)

      - ពិបាកដកដង្ហើម (ប៉ះពាល់ដល់មុខងារដំណកដង្ហើម)

      - បេះដូងលោតញាប់នៅពេលធ្វើចលនារាងកាយ ពិបាកដកដង្ហើម ស្រួលដកដង្ហើមនៅពេលអង្គុយជាជាងពេលទម្រេតខ្លួន ចង់ក្អួត (ហើមសួត)

      - ឈឺក្បាល ក្អួតចង្អោរ បាត់បង់ស្មារតីរយៈពេលខ្លី ស្ពឹកដៃជើងមួយចំហៀង ពិបាកនិយាយ (ប៉ះពាល់សរសៃឈាមក្នុងខួរក្បាល)។

    • អន្តរប្រតិកម្ម

      ・ឱសថDipyridamole, Aminophylline hydrate - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង ដូច្នេះ ហាមប្រើក្នុងពេលជាមួយគ្នា ដោយត្រូវទុកគម្លាតពីគ្នាយ៉ាងហោចណាស់រយៈពេល12ម៉ោង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្ងន់ធ្ងរប៉ះពាល់ដល់បេះដូង សម្ពាធឈាម ការដកដង្ហើមរបស់អ្នកជំងឺ ព្រោះផលប៉ះពាល់ទាំងនេះអាចមានគ្រោះថ្នាក់ដល់ជីវិត។

      ・មិនត្រូវពិសារអាហារឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជាកាហ្វេ តែ សូកូឡា ជាដើម នៅក្នុងអំឡុងពេល12ម៉ោងមុនទទួលការពិនិត្យនោះទេ។ ម្យ៉ាងទៀត ក៏មិនត្រូវបរិភោគអាហារផ្សេងៗឬជក់បារីក្នុងអំឡុងពេល2ម៉ោងមុនទទួលការពិនិត្យនោះដែរ។

    • សកម្មភាពឱសថ

      ឱសថនេះជាសារធាតុអាដេណូស៊ីន(Adenosine) ដែលជានុយក្លេអូស៊ីតពីធម្មជាតិមួយប្រភេទនៅក្នុងរាងកាយ និងមានតួនាទីនៅក្នុងការគ្រប់គ្រងចរន្តឈាមនៅក្នុងបេះដូង។ សកម្មភាពនៃអាដេណូស៊ីន គឺធ្វើអោយចំនួនដងនៃការកន្ត្រាក់សាច់ដុំបេះដូងថយចុះ កាត់បន្ថយការបញ្ជូនសញ្ញារវាងថតនៃបេះដូង ទប់ស្កាត់ការកន្ត្រាក់នៃបេះដូង ព្រមទាំង ពង្រីកសរសៃឈាមនៅក្នុងបេះដូងនិងរាងកាយទាំងមូល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp