Adapalene
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមុនលើស្បែក។
-
កម្រិតប្រើប្រាស់
ថ្នាំលាបលើស្បែក (0.1%):
ប្រើ1ថ្ងៃ1ដង លាបនៅលើកន្លែងដែលមានបញ្ហា ក្រោយលាងសម្អាតផ្ទៃមុខរួច។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន ស្ងួតស្បែក អារម្មណ៍មិនស្រួលនៅលើស្បែក របកស្បែក ស្នាមក្រហមលើស្បែក រមាស់ស្បែក ។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・គួរប្រើឱសថនេះនៅពេលយប់ ដើម្បីកុំអោយស្បែកប៉ះត្រូវពន្លឺព្រះអាទិត្យ។
・ប្រសិនបើប្រើប្រាស់ឱសថនេះអស់រយៈពេល3ខែហើយ នៅតែមិនឃើញមានប្រសិទ្ធិភាព គួរបញ្ឈប់ការប្រើប្រាស់។ ម្យ៉ាងទៀត ប្រសិនបើអាការៈធូរស្បើយហើយ ក៏គួរបញ្ឈប់ការប្រើប្រាស់ឱសថនេះផដងដែរ គឺគួរចៀសវាងប្រើប្រាស់ឱសថនេះរយៈពេលយូរអង្វែង។
・គួរចៀសវាងលាបឱសថនេះនៅលើស្បែកដែលរលាត់ មានរបួស ឬ មានកន្ទួលរមាស់។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួលអាស៊ីតរេទីណូអិច(Retinoic acid receptor) ដោយទប់ស្កាត់ការវិវត្តន៍នៃកោសិកាKeratinocyteនៅស្រទាប់លើនៃស្បែក ដើម្បីទប់ស្កាត់ការស្ទះរន្ធរោម ដែលជាមូលហេតុនៃការកើតមុននៅលើស្បែក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp