Actinomycin D
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺមហារីកWilms tumor
- ជំងឺមហារីកChorioepithelioma
- ជំងឺDestructive hydatidiform mole
- ជំងឺដុំសាច់មហារីកលក្ខណៈកាចដែលកើតមានចំពោះកុមារ (ជំងឺEwing's sarcoma family of tumors (ESFT) ជំងឺRhabdomyosarcoma ជំងឺNephroblastomaនិងជំងឺមហារីកនៅតម្រងនោមផ្សេងទៀតដែលមិនមែនកើតដោយជំងឺដទៃទៀត) ដោយប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីជំងឺមហារីកWilms tumor ជំងឺមហារីកChorioepithelioma ជំងឺDestructive hydatidiform mole:
- មនុស្សពេញវ័យ: ប្រើ1ថ្ងៃ0.010mg(10μg)/kg រយៈពេល5ថ្ងៃជាប់គ្នា ដោយចាក់តាមសរសៃវ៉ែន (1វដ្ដ)
- កុមារ: ប្រើ1ថ្ងៃ0.015mg(15μg)/kg រយៈពេល5ថ្ងៃជាប់គ្នា ដោយចាក់តាមសរសៃវ៉ែន (1វដ្ដ)
ជាទូទៅ រយៈពេលមិនប្រើឱសថគឺ2សប្ដាហ៍ ប៉ុន្តែ ករណីអ្នកជំងឺកើតមានផលរំខានពីការប្រើលើកមុន ត្រូវរង់ចាំដល់ផលរំខានទាំងនោះបាត់ទៅវិញសិន មុននឹងប្រើឱសថនេះសាជាថ្មី។
・ករណីប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត នៅក្នុងការព្យាបាលជំងឺដុំសាច់មហារីកលក្ខណៈកាចដែលកើតមានចំពោះកុមារ (ជំងឺEwing's sarcoma family of tumors (ESFT) ជំងឺRhabdomyosarcoma ជំងឺNephroblastomaនិងជំងឺមហារីកនៅតម្រងនោមផ្សេងទៀតដែលមិនមែនកើតដោយជំងឺដទៃទៀត):
- វិធីបញ្ចូលឱសថតែ1ដង: 1ថ្ងៃ1ដង 1.25~1.35mg/m2 (ករណីទម្ងន់ចាប់ពី30kgឡើងទៅ កម្រិតអតិបរមាគឺ2.3mg/ថ្ងៃ) ឬ 0.045mg/kg(ករណីទម្ងន់ក្រោម30kg) ដោយចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូម។ ប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត។
- វិធីបញ្ចូលឱសថដោយបែងចែកជាច្រើនដង: 1ថ្ងៃ1ដង 0.015mg/kg (កម្រិតអតិបរមាគឺ0.5mg/ថ្ងៃ) រយៈពេល5ថ្ងៃជាប់គ្នា ដោយចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូម។
ជាទូទៅ រយៈពេលមិនប្រើឱសថគឺ2សប្ដាហ៍ ប៉ុន្តែ ករណីអ្នកជំងឺកើតមានផលរំខានពីការប្រើលើកមុន ត្រូវរង់ចាំដល់ផលរំខានទាំងនោះបាត់ទៅវិញសិន មុននឹងប្រើឱសថនេះសាជាថ្មី។
អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ឱសថដែលប្រើរួមគ្នា និង ស្ថានភាពរបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានជំងឺអុតស្វាយ(ChickenpoxឬVaricella) ឬ ជំងឺរើម(Herpes zoster)។
-
ផលរំខាន
ផលរំខានរួមមាន មិនឃ្លានអាហារ ក្អួត ចង្អោរ រលាកក្នុងមាត់(ពងបែកក្នុងមាត់) គ្រាប់ឈាមសឬប្លាកែតថយចុះ ជ្រុះរោមឬសក់ ស្បែកប្រែពណ៌ អស់កម្លាំងពេញខ្លួន សរសៃប្រសាទខុសប្រក្រតី ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រួយខ្លួន ស្នាមជាំពណ៌ស្វាយ វិលមុខ (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង ធ្វើអោយគ្រាប់ឈាមស ប្លាកែតជាដើមថយចុះ)
- កំណកឈាមកើតមាននៅក្នុងសរសៃឈាម សរីរាង្គផ្សេងៗចុះខ្សោយ ថ្លើមរីកធំ ទាចទឹក (ជំងឺស្ទះនៅសរសៃវ៉ែនថ្លើម(Veno-occlusive disease,VOD))
- ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ងាយហូរឈាម ឈាមក្រកក (ជំងឺDisseminated intravascular coagulation syndrome, DIC)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងច្រវាក់DNA ដើម្បីរារាំងដំណើរការថតចម្លងច្រវាក់DNAដោយអង់ស៊ីម RNA polymerase នៅក្នុងកោសិកាមហារីក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp