Acrinol hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការសម្លាប់មេរោគ:

      - នៅពេលមានជំងឺដែលមានខ្ទុះនៅលើស្បែក ខ្ទុះដោយសាររលាកក្រពេញអាមីដាល់ រលាកផ្នែកខាងក្រោយនៃច្រមុះ ឬ រលាកថតកណ្ដាលនៃត្រចៀក

      - ក្នុងពេលកំពុងនិងក្រោយពេលវះកាត់ទាក់ទងនឹងប្រព័ន្ធតម្រងនោមឬរោគស្ត្រី

      - នៅពេលកើតមានខ្ទុះនៅក្នុងមាត់។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺ ឡើងក្រហម ហើម ឡើងដំបៅ ងាប់កោសិកា អាការៈប្រតិកម្ម។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・សារធាតុឱសថអាចធ្វើអោយជាប់ពណ៌ខ្លាំង ដូច្នេះ សូមកុំធ្វើអោយប៉ះពាល់ដល់កន្លែងផ្សេងទៀតនៅពេលប្រើ។

    • សកម្មភាពឱសថ

      នៅពេលចូលក្នុងរាងកាយ ឱសថនេះនឹងក្លាយទៅជាអ៊ីយ៉ុង ហើយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពនៃអង់ស៊ីមដែលមានមុខងារនៅក្នុងប្រតិកម្មអុកស៊ីតកម្មនិងប្រតិកម្មផ្សេងៗទៀតដែលចាំបាច់សម្រាប់ការរស់រាននៃកោសិការបស់មេរោគ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp