Acotiamide hydrochloride hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈហើមពោះ ដែលកើតមាននៅក្នុងបណ្ដុំរោគសញ្ញានៃមុខងារក្រពះពោះវៀនខុសប្រក្រតី(Functional dyspepsia, FD)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង100mg 1ថ្ងៃ3ដង មុនពេលបរិភោគអាហារ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      រាករូសឬទល់លាមក ចង់ក្អួត ក្អួត កម្រិតអរម៉ូនប្រូឡាក់ទីន(Prolactin)ក្នុងឈាមកើនឡើង។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រសិនបើនៅមិនឃើញមានប្រសិទ្ធិភាពបន្ទាប់ពីប្រើប្រាស់ឱសថនេះអស់រយៈពេល1ខែហើយនោះ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ទប់ស្កាត់សកម្មភាពនៃអង់ស៊ីមកូលីនអេស្តឺរេស(Cholinesterase)ដែលមានតួនាទីបំបែកសារធាតុអាសេទីលកូលីន(Acetylcholine)។ ជាលទ្ធផល បរិមាណនៃសារធាតុអាសេទីលកូលីនកើនឡើង ដើម្បីជម្រុញចលនានៃក្រពះពោះវៀន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp