Aclatonium napadisilate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ ហើមពោះ ដែលកើតមាននៅក្នុងជំងឺរលាកក្រពះរ៉ាំរ៉ៃ ជំងឺBiliary dyskinesia និង ក្រោយពេលវះកាត់ក្រពះពោះវៀន។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង25~50mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានជំងឺហឺត (Bronchial asthma)។
・អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង។
・អ្នកដែលមានជំងឺដំបៅក្រពះពោះវៀន ក្នុងដំណាក់កាលកំពុងកើតមានអាការៈ។។
・អ្នកដែលមានជំងឺប្រកាច់ (Epilepsy)។
・អ្នកដែលមានជំងឺប៉ាគីនសុន (Parkinson's disease)។
・អ្នកដែលស្ថិតក្នុងស្ថានភាពនៃសកម្មភាពសរសៃប្រសាទVagus nerveកើនឡើង ធ្វើអោយជីពចរដើរយឺត ជាដើម។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
អាការៈប្រតិកម្ម ប៉ះពាល់ក្រពះពោះវៀន ងងុយគេង បេះដូងលោតញាប់ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវចងចាំថាឱសថនេះមានសកម្មភាពភ្ញោចប្រព័ន្ធសរសៃប្រសាទប៉ារ៉ាស៊ីមប៉ាសេទិច (Parasympathetic nervous system)។
-
សកម្មភាពឱសថ
ភ្ញោចគ្រឿងទទួលអាសេទីលកូលីន (Ach receptors)ដែលស្ថិតនៅលើសាច់ដុំរលោង ដើម្បីជម្រុញចលនារបស់ក្រពះពោះវៀន និង បង្កើនការបញ្ចេញទឹកប្រមាត់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp