Aclarubicin hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺមហារីកក្រពះ ជំងឺមហារីកសួត ជំងឺមហារីកសុដន់ ជំងឺមហារីកក្រពេញអូវែរ ជំងឺមហារីកMalignant lymphoma និង ជំងឺមហារីកគ្រាប់ឈាមសលក្ខណៈស្រួចស្រាវ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីជំងឺមហារីកជាដុំសាច់រឹង និង ជំងឺមហារីកMalignant lymphoma:

      (1) ប្រើ1ថ្ងៃ40~50mg (0.8~1.0mg/kg) 1សប្ដាហ៍2ដង។ អាចប្រើ2ថ្ងៃជាប់គ្នាឬនៅថ្ងៃទី1និងថ្ងៃទី4 ដោយចាក់តាមសរសៃវ៉ែនឬដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។

      (2) ប្រើ1ថ្ងៃ20mg (0.4mg/kg) រយៈពេល7ថ្ងៃជាប់គ្នា ដោយចាក់តាមសរសៃវ៉ែនឬដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ បន្ទាប់ពីនោះ ផ្អាកការប្រើប្រាស់រយៈពេល7ថ្ងៃ។ អនុវត្តបែបនេះម្ដងហើយម្ដងទៀត។

      ・ករណីជំងឺមហារីកគ្រាប់ឈាមសលក្ខណៈស្រួចស្រាវ:

      ប្រើ1ថ្ងៃ20mg (0.4mg/kg) រយៈពេល10~15ថ្ងៃជាប់គ្នា ដោយចាក់តាមសរសៃវ៉ែនឬដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងឬធ្លាប់មានបញ្ហាទាក់ទងនឹងមុខងារបេះដូង។

    • ផលរំខាន

      ផលរំខានរួមមាន គ្រាប់ឈាមថយចុះ មិនឃ្លានអាហារ ក្អួត ចង្អោរ អស់កម្លាំងពេញខ្លួន ជ្រុះរោមឬសក់ រាករូស បញ្ហាថ្លើម ចង្វាក់បេះដូងខុសប្រក្រតី។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺទ្រូង ដង្ហក់ ហើមពេញខ្លួន (ប៉ះពាល់សាច់ដុំបេះដូង)

      - អាការៈខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម ក្រហមស្បែក (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងមហារីកដែលផ្ដល់ផលប៉ះពាល់ដល់បេះដូង (ឱសថប្រភេទAnthracycline) - អាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំបេះដូង។

      ・ការប្រើវិទ្យុសកម្មទៅលើផ្នែកបេះដូងឬផ្នែកកណ្ដាលទ្រូង(Mediastinum)នៅមុនពេលប្រើឱសថAclarubicin - អាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំបេះដូង។

      ・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់ប៉ុណ្ណោះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងDNAនៅក្នុងកោសិកាមហារីក ដើម្បីបង្អាក់ដំណើរការផលិតអាស៊ីតនុយក្លេអ៊ិច ជាពិសេសRNA។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp