Acetylpheneturide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈកន្ត្រាក់សាច់ដុំដែលកើតមាននៅក្នុងជំងឺប្រកាច់ (រួមមាន ប្រភេទTonic-clonic seizures(Generalized seizures, Grand mal seizures) និង ប្រភេទFocal seizure(រួមទាំងJacksonian seizure))

      - អាការៈកន្ត្រាក់សាច់ដុំទាក់ទងនឹងសរសៃប្រសាទអូតូណូមិច(Autonomic seizure)

      - អាការៈឆ្កួតជ្រូកដែលបណ្ដាលមកពីការប៉ះពាល់សរសៃប្រសាទ(Psychomotor seizure)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・មនុស្សពេញវ័យ: ចាប់ផ្ដើមលេបក្នុងកម្រិត 1ថ្ងៃ 0.3~0.4g ដោយបែងចែកជា3ដងក្នុង1ថ្ងៃ នៅក្រោយបរិភោគអាហារ។ បង្កើនកម្រិតប្រើប្រាស់យឺតៗ ម្ដង0.1g/ថ្ងៃ រហូតដល់អាចកំណត់កម្រិតប្រើប្រាស់ជាប្រចាំដែលមានប្រសិទ្ធិភាពព្យាបាល។

      ・កុមារ: ចាប់ផ្ដើមលេបក្នុងកម្រិត 1ថ្ងៃ 0.1~0.2g ដោយបែងចែកជា3ដងក្នុង1ថ្ងៃ នៅក្រោយបរិភោគអាហារ។ បង្កើនកម្រិតប្រើប្រាស់យឺតៗ ម្ដង0.1g/ថ្ងៃ រហូតដល់អាចកំណត់កម្រិតប្រើប្រាស់ជាប្រចាំដែលមានប្រសិទ្ធិភាពព្យាបាល។

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ ដោយជាទូទៅ កម្រិតប្រើប្រាស់ជាប្រចាំក្នុង1ថ្ងៃមានដូចខាងក្រោម:

      - មនុស្សពេញវ័យ : 0.6~1.2g

      - កុមារក្នុងវ័យសិក្សា : 0.4~0.6g

      - កុមារតូច : 0.3~0.4g

      - ទារក : 0.2g។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទPhenylurea។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp