Acetylcholine chloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - រោគសញ្ញាស្ពឹកពោះវៀនក្រោយពេលទទួលការសណ្ដំ។

      - រោគសញ្ញាក្រពះរីកលក្ខណៈស្រួចស្រាវ ចំពោះអ្នកជំងឺដែលមានមុខងារក្រពះពោះវៀនចុះខ្សោយ។

      - ជំងឺជ្រុះសក់រាងជារង្វង់ (Alopecia areata)។

      - ជម្រុញការកន្ត្រាក់រួមតូចនៃសរសៃឈាមបេះដូង នៅពេលត្រូវពិនិត្យដោយថតរូបភាពសរសៃឈាមអាកទែបេះដូង (Coronary angiography)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីរោគសញ្ញាស្ពឹកពោះវៀនក្រោយពេលទទួលការសណ្ដំ និង រោគសញ្ញាក្រពះរីកលក្ខណៈស្រួចស្រាវ ចំពោះអ្នកជំងឺដែលមានមុខងារក្រពះពោះវៀនចុះខ្សោយ:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ដង 0.1g ដោយលាយជាមួយទឹកសម្រាប់លាយថ្នាំចាក់បរិមាណ1~2mL រួចចាក់ក្រោមស្បែកឬក្នុងសាច់ដុំ 1ថ្ងៃ1~2ដង។

      ・ករណីប្រើចំពោះជំងឺជ្រុះសក់រាងជារង្វង់ (Alopecia areata):

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ដង 0.1g ដោយលាយជាមួយទឹកសម្រាប់លាយថ្នាំចាក់បរិមាណ5mL រួចចាក់ក្នុងស្បែកច្រើនកន្លែង។ អនុវត្ត1សប្ដាហ៍1ដង។

      ・ករណីប្រើនៅក្នុងការជម្រុញការកន្ត្រាក់រួមតូចនៃសរសៃឈាមបេះដូង នៅពេលត្រូវពិនិត្យដោយថតរូបភាពសរសៃឈាមអាកទែបេះដូង (Coronary angiography):

      ប្រើដោយលាយនិងពង្រាវនៅក្នុងសរ៉ូមប្រៃ(Saline) រួចប្រើ1ដង5mLចាក់បញ្ចូលទៅក្នុងសរសៃអាកទែបេះឌូង។ ចាប់ផ្ដើមចាក់ពីសរសៃអាកទែបេះដូងខាងឆ្វេង ដោយប្រើAcetylcholine chlorideក្នុងកម្រិត 20, 50, 100μg ជាបន្តបន្ទាប់រហូតដល់មានការកន្ត្រាក់នៃសរសៃអាកទែបេះដូង ដោយទុគម្លាតរយៈពេល5នាទីរវាងការចាក់ ហើយប្រើពេល20វិនាទីនៅពេលចាក់បញ្ចូលម្ដងៗ ចំពោះសរសៃអាកទែបេះដូងខាងស្ដាំវិញ ប្រើAcetylcholine chlorideក្នុងកម្រិត 20, 50μg ជាបន្តបន្ទាប់រហូតដល់មានការកន្ត្រាក់នៃសរសៃអាកទែបេះដូង ដោយទុគម្លាតរយៈពេល5នាទីរវាងការចាក់ ហើយប្រើពេល20វិនាទីនៅពេលចាក់បញ្ចូលម្ដងៗ។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺហឺត (Bronchial asthma)។

      ・អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង។

      ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺដំបៅក្រពះពោះវៀន។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺអាឌីសុន (Addison's disease)។

      ・អ្នកដែលមានរោគសញ្ញាស្ទះនៅក្រពះពោះវៀនឬនៅបំពង់ចេញពីប្លោកនោម។

      ・អ្នកដែលមានជំងឺប្រកាច់(Epilepsy)។

      ・អ្នកដែលមានរោគសញ្ញាប៉ាគីនសុន (Parkinsonism)។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតមានរោគសញ្ញាសរសៃឈាមបេះដូងរួមតូច ធ្វើអោយសម្ពាធឈាមចុះទាប ឬ កើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ឬ ចង្វាក់បេះដូងខុសប្រក្រតីកម្រិតធ្ងន់ធ្ងរ ឬ ស្ទះសរសៃឈាមក្នុងបេះដូង ឬ បេះដូងឈប់ដើរ ជាដើម។ ដូច្នេះ នៅពេលប្រើឱសថនេះ ត្រូវត្រៀមឧបករណ៍សម្រាប់ធ្វើចលនាបេះដូងនិងដង្ហើមទុកជាស្រេច។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp