Acetohexamide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទមិនពឹងផ្អែកលើអាំងស៊ុយលីន។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      លេប1ថ្ងៃ250mg បែងចែកជា1~2ដងក្នុង1ថ្ងៃ(ពេលព្រឹក ឬ ពេលព្រឹកនិងពេលល្ងាច)។ អាចបង្កើនកម្រិតប្រើប្រាស់ទៅតាមការចាំបាច់ ដោយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ1000mg។ អាចប្រើនៅមុនឬក្រោយពេលបរិភោគអាហារ។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទពឹងផ្អែកលើអាំងស៊ុយលីន(ជំងឺទឹកនោមផ្អែមប្រភេទទី1ជាដើម)។

      ・អ្នកដែលមានជំងឺថ្លើមឬតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានបញ្ហាក្រពះឬពោះវៀន ដូចជា រាករូស ក្អួតចង្អោរ ជាដើម។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទSulfonamide។

    • ផលរំខាន

      ប៉ះពាល់ក្រពះពោះវៀន ប៉ះពាល់មុខងារថ្លើម កន្ទួលលើស្បែក ឈឺក្បាល ជ្រុះរោមឬសក់ កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ប៉ុន្តែ វាក៏មានសកម្មភាពជម្រុញការបញ្ចេញអាស៊ីតអ៊ុយរិចផងដែរ ដូច្នេះ សាកសមនឹងប្រើជាមួយអ្នកដែលរួមមានជំងឺលើសអាស៊ីតអ៊ុយរិចផងដែរ។

      ・ឱសថនេះមិនសាកសមប្រើចំពោះអ្នកជំងឺដែលខ្សោយតម្រងនោមនោះទេ។

    • សកម្មភាពឱសថ

      ភ្ញោចកោសិកាIslets of Langerhans នៃក្រពេញលំពែង ដើម្បីជម្រុញការបញ្ចេញអរម៉ូនអាំងស៊ុយលីន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp