Acetazolamide

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺក្លូកូម(Glaucoma)

      - ជំងឺប្រកាច់ (បន្ថែមនៅពេលការប្រើឱសថព្យាបាលផ្សេងទៀតមានប្រសិទ្ធិភាពមិនគ្រប់គ្រាន់)

      - រោគសញ្ញាRespiratory acidosis ដែលកើតមាននៅក្នុងជំងឺខ្យល់ដក់ក្នុងសួត(Pulmonary emphysema)

      - អាការៈហើមដោយសារជំងឺបេះដូង

      - អាការៈហើមដោយសារជំងឺថ្លើម

      - បណ្ដុំរោគសញ្ញាមុនមករដូវ (Premenstrual syndrome, PMS)

      - ជំងឺឬបណ្ដុំរោគសញ្ញាមេនីអេ (Meniere's disease or syndrome)

      - បណ្ដុំរោគសញ្ញានៃអាការៈមិនដកដង្ហើមម្ដងៗពេលគេងលក់ (Sleep apnea syndrome, SAS)។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺក្លូកូម(Glaucoma)

      - ជំងឺប្រកាច់ (បន្ថែមនៅពេលការប្រើឱសថព្យាបាលផ្សេងទៀតមានប្រសិទ្ធិភាពមិនគ្រប់គ្រាន់)

      - រោគសញ្ញាRespiratory acidosis ដែលកើតមាននៅក្នុងជំងឺខ្យល់ដក់ក្នុងសួត(Pulmonary emphysema)

      - ជំងឺឬបណ្ដុំរោគសញ្ញាមេនីអេ (Meniere's disease or syndrome)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      - ជំងឺក្លូកូម(Glaucoma):

      មនុស្សពេញវ័យ:លេប1ថ្ងៃ250~1000mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - ជំងឺប្រកាច់ (បន្ថែមនៅពេលការប្រើឱសថព្យាបាលផ្សេងទៀតមានប្រសិទ្ធិភាពមិនគ្រប់គ្រាន់):

      មនុស្សពេញវ័យ:លេប1ថ្ងៃ250~750mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - រោគសញ្ញាRespiratory acidosis ដែលកើតមាននៅក្នុងជំងឺខ្យល់ដក់ក្នុងសួត(Pulmonary emphysema) អាការៈហើមដោយសារជំងឺបេះដូង និង អាការៈហើមដោយសារជំងឺថ្លើម:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង250~500mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - បណ្ដុំរោគសញ្ញាមុនមករដូវ (Premenstrual syndrome, PMS):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង125~375mg នៅរយៈពេល5~10ថ្ងៃមុនពេលមករដូវ ឬ ចាប់ពីថ្ងៃកើតមានអាការៈទៅ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - ជំងឺឬបណ្ដុំរោគសញ្ញាមេនីអេ (Meniere's disease or syndrome):មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង250~750mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - បណ្ដុំរោគសញ្ញានៃអាការៈមិនដកដង្ហើមម្ដងៗពេលគេងលក់ (Sleep apnea syndrome, SAS):

      មនុស្សពេញវ័យ:លេប1ថ្ងៃ250~500mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។

      ករណីថ្នាំចាក់:

      - ជំងឺក្លូកូម(Glaucoma):

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ250~1000mg បែងចែកជា2~3ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - ជំងឺប្រកាច់ (បន្ថែមនៅពេលការប្រើឱសថព្យាបាលផ្សេងទៀតមានប្រសិទ្ធិភាពមិនគ្រប់គ្រាន់):

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ250~750mg បែងចែកជា2~3ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - រោគសញ្ញាRespiratory acidosis ដែលកើតមាននៅក្នុងជំងឺខ្យល់ដក់ក្នុងសួត(Pulmonary emphysema):

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង250~500mg ចាក់តាមសរសៃវ៉ែនឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - ជំងឺឬបណ្ដុំរោគសញ្ញាមេនីអេ (Meniere's disease or syndrome):

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង250~750mg ចាក់តាមសរសៃវ៉ែនឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទSulfonamide។

      ・អ្នកដែលមានជំងឺថ្លើមកំពុងវិវត្តដូចជាជំងឺក្រិនថ្លើមជាដើម ឬ អ្នកដែលមានបញ្ហាមុខងារថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានអាការៈមិនបញ្ចេញទឹកនោម(Anuria) ឬ អ្នកដែលមានមុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ។

      ・អ្នកដែលមានរោគសញ្ញានៃការកើនឡើងជាតិអាស៊ីតក្នុងរាងកាយដោយសារកម្រិតក្លរខ្ពស់ (Hyperchloremic acidosis) ឬ អ្នកដែលមានកម្រិតសូដ្យូម(Na)និងកម្រិតប៉ូតាស្យូម(K)ក្នុងរាងកាយថយចុះ ឬ អ្នកដែលមានជំងឺខ្សោយមុខងារក្រពេញអាដ្រេណាល់ឬជំងឺAddison's disease។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទ(Closed-angle glaucoma)លក្ខណៈរ៉ាំរ៉ៃ។ (ចៀសវាងប្រើចំពោះអ្នកជំងឺបែបនេះរយៈពេលវែង)

    • ផលរំខាន

      ក្ដៅខ្លួន ឡើងកន្ទួលក្រហម បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត រាករូសឬទល់លាមក ក្រួសក្នុងប្រព័ន្ធតម្រងនោម។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះរួមជាមួយសារធាតុអាស៊ីតអាស្ក័រប៊ិច(Ascorbic acid) អាចធ្វើអោយងាយកើតមានក្រួសក្នុងប្រព័ន្ធតម្រងនោម ដូច្នេះ គួរចៀសវាងការបរិភោគអាហារដែលមានសារធាតុអាស៊ីតអាស្ក័រប៊ិច(Ascorbic acid)(វិតាមីនសេ)។

    • សកម្មភាពឱសថ

      ទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCarbonic anhydraseនៅក្នុងផ្នែកCiliary bodyនៃភ្នែក ដើម្បីកាត់បន្ថយការផលិតទឹកក្នុងភ្នែក(Aqueous humour)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp