Acemetacin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
・បំបាត់អាការៈរលាក និង ឈឺចាប់ នៅក្នុងជំងឺដូចជា:ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺឈឺចង្កេះ ជំងឺរលាកជុំវិញសន្លាក់ស្មា បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome)។
・បំបាត់អាការៈរលាកនិងហើមនៅក្រោយពេលវះកាត់ឬរបួស
・បំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ (រួមទាំងជំងឺរលាកទងសួតស្រួចស្រាវ)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・បំបាត់អាការៈរលាក និង ឈឺចាប់ នៅក្នុងជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺឈឺចង្កេះ ជំងឺរលាកជុំវិញសន្លាក់ស្មា បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) និង នៅក្រោយពេលវះកាត់ឬរបួស:
មនុស្សពេញវ័យ:លេប1ដង 30mg, 1ថ្ងៃ3~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃ គឺ 180mg។
・បំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ (រួមទាំងជំងឺរលាកទងសួតស្រួចស្រាវ):
មនុស្សពេញវ័យ:លេប1ដង 30mg នៅពេលមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ជាទូទៅ អាចប្រើត្រឹម2ដងក្នុង1ថ្ងៃ ដោយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ90mg។ គួរចៀសវាងប្រើនៅពេលពោះទទេ។
-
ហាមប្រើ
・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។
・អ្នកដែលមានបញ្ហាទាក់ទងនឹងឈាមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺរលាកលំពែងធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុIndometacin ឬ ឱសថប្រភេទSalicylic acid (Aspirinជាដើម)។
・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថTriamterene។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・កុមារ (ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះជំងឺរូម៉ាទីសនៅសន្លាក់ដែលការប្រើឱសថផ្សេងទៀតគ្មានប្រសិទ្ធិភាពឬមិនអាចប្រើឱសថផ្សេងទៀតបាន)។
-
ផលរំខាន
ប៉ះពាល់ក្រពះពោះវៀន កន្ទួលលើស្បែក ប៉ះពាល់មុខងារថ្លើម ប៉ះពាល់មុខងារតម្រងនោម អាការៈហឺតដោយសារអាស្ពីរីន ប៉ះពាល់មុខងារនៃប្រព័ន្ធឈាម ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើឱសថនេះចំពោះមនុស្សចាស់ឬអ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងបេះដូងឬតម្រងនោម ព្រោះអាចងាយកើតមានផលរំខាននៃឱសថនេះ។ ក្នុងករណីនេះ គួរបន្ថយកម្រិតឱសថឬប្រើប្រភេទដែលសកម្មភាពឱសថមានរយៈពេលខ្លី។
-
សកម្មភាពឱសថ
ទប់ស្កាត់ការផលិតសារធាតុប្រូស្តាក្លង់ឌីន (Prostaglandin) ដែលជាសារធាតុបង្កអាការៈរលាកផ្សេងៗ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp