Acarbose
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបញ្ចុះជាតិស្ករក្នុងឈាមដែលកើនឡើងខ្ពស់ក្រោយពេលបរិភោគអាហារ ចំពោះអ្នកមានជំងឺទឹកនោមផ្អែម (ប្រើក្នុងករណីដែលការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ ឬ បូករួមទាំងការប្រើឱសថបញ្ចុះជាតិស្ករក្នុងឈាមឬអាំងស៊ុយលីនមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់តែប៉ុណ្ណោះ)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង100mg 1ថ្ងៃ3ដង ភ្លាមៗមុនបរិភោគអាហារ។ ប៉ុន្តែ ត្រូវចាប់ផ្ដើមលេបពីកម្រិត1ដង50mg រួចសង្កេតមើលប្រតិកម្មរបស់អ្នកជំងឺទៅនឹងប្រសិទ្ធិភាពឱសថ មុននឹងបង្កើនកម្រិតដល់1ដង100mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម។
・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន ផោមច្រើន ហើមពោះ មានខ្យល់ក្នុងពោះវៀន។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំង អារម្មណ៍ឃ្លានខ្លាំង បែកញើសទាំងត្រជាក់ ញ័រដៃជើង (កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង)
- ហើមពោះខ្លាំង ឈឺពោះជាប់រហូត ក្អួតចង្អោរ (ស្ទះពោះវៀន)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង រមាស់ (មុខងារថ្លើមចុះខ្សោយធ្ងន់ធ្ងរ ខាន់លឿង)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថព្យាបាលជំងឺទឹកនោមផ្អែមផ្សេងទៀត - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
・ឱសថប្រភេទBeta blockers(Propranolol, Atenolol, Pindolol, Metoprololជាដើម), ឱសថប្រភេទSalicylic acid (Aspirin, Sasapyrineជាដើម), ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមMAO (Selegiline ជាដើម) ។ល។ - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
・ឱសថAdrenalin(ឬEpinephrine), ឱសថស្តេរ៉ូអ៊ីត(Methylprednisolone, Triamcinolone, Hydrocortisoneជាដើម), ឱសថនៃក្រពេញទីរ៉ូអ៊ីត(Levothyroxineជាដើម)។ល។ - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមថយចុះ។
・ឱសថDigoxin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDigoxinថយចុះ។
・ឱសថLactulose, ឱសថLactitol hydrate - អាចធ្វើអោយផលរំខានទៅលើក្រពះពោះវៀនកើនឡើង។
・ឱសថDiastase - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងពីរប្រែប្រួល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើប្រាស់ឱសថនេះគឺសម្រាប់អ្នកដែលបានអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណសមស្របហើយប៉ុន្តែនៅមិនអាចទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកជំងឺគួរបន្តអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណអោយបានសមស្រប ក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ។
・ឱសថនេះទប់ស្កាត់ការស្រូបជាតិស្ករនៅក្នុងអាហារ ដូច្នេះ ជាទូទៅ ឱសថនេះប្រើនៅមុនពេលបរិភោគអាហារភ្លាម (ក្នុងអំឡុងពេល10នាទីមុនបរិភោគអាហារ)។ ឱសថនេះនឹងមិនបង្ហាញប្រសិទ្ធិភាពទេ ប្រសិនបើមិនមានអាហារ។
・នៅពេលកើតមានអាការៈផ្សេងៗដោយសារកម្រិតជាតិស្ករចុះទាបខ្លាំង គួរបរិភោគសារធាតុគ្លុយកូសក្នុងបរិមាណសមស្របដើម្បីបង្កើនជាតិស្ករក្នុងឈាមឡើងវិញ (ស្ករឬទឹកផ្លែឈើមិនមានប្រសិទ្ធិភាពនោះទេ)។ ម្យ៉ាងទៀត អ្នកជំងឺគួរប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមα-glucosidase ដែលជាអង់ស៊ីមមានតួនាទីបំបែកសមាសធាតុស្ករអោយទៅជាគ្លុយកូស។ ការទប់ស្កាត់នេះអាចកាត់បន្ថយការស្រូបគ្លុយកូសពីអាហារនៅក្នុងពោះវៀន ហើយជាលទ្ធផល អាចទប់ស្កាត់ការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាមនៅក្រោយពេលបរិភោគអាហារ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp