Acamprosate calcium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការជួយបន្តការផ្ដាច់ស្រារបស់អ្នកជំងឺញៀនស្រា។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង666mg, 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ ជាគោលការណ៍ រយៈពេលនៃការប្រើប្រាស់ឱសថនេះគឺ24សប្ដាហ៍។ គួរបន្តការប្រើប្រាស់ឱសថនេះក្នុងករណីដែលឃើញមានប្រសិទ្ធិភាពនៅក្នុងការព្យាបាលប៉ុណ្ណោះ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ។
-
ផលរំខាន
រាករូស គេងលក់មួយភាំងៗ ហើមពោះ ក្អួត។
-
ការប្រុងប្រយ័ត្នជាពិសេស
・ករណីជាឱសថដែលមានស្រទាប់ខាងក្រៅសម្រាប់ធ្វើអោយឱសថរលាយក្នុងពោះវៀនដើម្បីកាត់បន្ថយផលប៉ះពាល់ក្រពះ មិនត្រូវទំពារឱសថនេះទេ។
-
សកម្មភាពឱសថ
ទប់ស្កាត់សកម្មភាពនៃសរសៃប្រសាទអាស៊ីតគ្លុយតាមិច(Glutamic acid) ដើម្បីរក្សាតុល្យភាពរវាងប្រព័ន្ធសរសៃប្រសាទនិងកាត់បន្ថយចំណង់ចង់ពិសារស្រា។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp