Abatacept
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់សម្រាប់ព្យួរសេរ៉ូម:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) និង ជំងឺរលាកសន្លាក់វ័យក្មេងដោយមិនដឹងមូលហេតុ(Juvenile idiopathic arthritis, JIA)ដែលមានរោគសញ្ញានៅតាមសន្លាក់ជាច្រើន។ គេប្រើឱសថនេះក្នុងករណីការប្រើប្រាស់ឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។
ករណីថ្នាំចាក់ក្រោមស្បែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ករណីការប្រើប្រាស់ឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់សម្រាប់ព្យួរសេរ៉ូម:
・ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) :
មនុស្សពេញវ័យ:កម្រិតប្រើក្នុង1ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន ប្រែប្រួលទៅតាមទម្ងន់របស់អ្នកជំងឺ គឺ៖
+ទម្ងន់ក្រោម60kg:1ដង 500mg។
+ទម្ងន់60kg~ក្រោម100kg:1ដង 750mg។
+ទម្ងន់លើសពី100kg:1ដង 1g។
ប្រើក្នុងកម្រិតខាងលើ នៅលើកដំបូង នៅ2សប្ដាហ៍ក្រោយ និង នៅ4សប្ដាហ៍ក្រោយ(គិតពីលើកដំបូង)។ បន្ទាប់ពីនោះ ត្រូវទុកគម្លាត4សប្ដាហ៍សម្រាប់ការប្រើម្ដងៗ។
・ជំងឺរលាកសន្លាក់វ័យក្មេងដោយមិនដឹងមូលហេតុដែលមានរោគសញ្ញានៅតាមសន្លាក់ជាច្រើន:
នៅលើកដំបូង ប្រើក្នុងកម្រិត1ដង10mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ បន្ទាប់ពីនោះ ប្រើក្នុងកម្រិតដូចគ្នា នៅ2សប្ដាហ៍ក្រោយ និង នៅ4សប្ដាហ៍ក្រោយ(គិតពីលើកដំបូង)។ បន្ទាប់ពីនោះ ត្រូវទុកគម្លាត4សប្ដាហ៍សម្រាប់ការប្រើម្ដងៗ។ ប៉ុន្តែ ចំពោះអ្នកជំងឺដែលមានទម្ងន់75kg~100kg ត្រូវប្រើក្នុងកម្រិត1ដង750mg ហើយអ្នកជំងឺដែលមានទម្ងន់លើសពី100kg ត្រូវប្រើក្នុងកម្រិត1ដង1g។
ករណីថ្នាំចាក់ក្រោមស្បែក:
មនុស្សពេញវ័យ:នៅថ្ងៃដំបូង ប្រើឱសថប្រភេទព្យួរសេរ៉ូមជាមុនសិន ទើបប្រើឱសថចាក់ក្រោមស្បែកក្នុងកម្រិត125mg ក្នុងថ្ងៃដដែលបន្ទាប់ពីនោះ។ តទៅ ប្រើឱសថចាក់ក្រោមស្បែក 1សប្ដាហ៍1ដង 125mg ។ ឬក៏ អាចចាប់ផ្ដើមប្រើឱសថចាក់ក្រោមស្បែក 1សប្ដាហ៍1ដង 125mg តទៅតែម្ដងក៏បាន។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ។
-
ផលរំខាន
ជំងឺឆ្លងនៅផ្នែកខាងលើនៃផ្លូវដង្ហើម រលាកនៅផ្នែកខាងលើនៃផ្លូវដង្ហើម រលាកក្នុងមាត់(ពងបែកមាត់) ឡើងកន្ទួលក្រហម សម្ពាធឈាមកើនឡើង។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រើក្នុងករណីដែលការប្រើប្រាស់ឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។
・មិនត្រូវប្រើរួមជាមួយឱសថប្រឆាំងTNF (ឱសថEtanercept, Adalimumab, Golimumab)នោះទេ។
・ការប្រើឱសថនេះ អាចផ្ដល់ផលរំខានធ្វើអោយកើតជំងឺឆ្លងកម្រិតធ្ងន់ធ្ងរ។
・ត្រូវអនុវត្តការពិនិត្យដោយថតកាំរស្មីXនៅលើផ្នែកទ្រូងអោយបានជាប្រចាំ។
-
សកម្មភាពឱសថ
ភ្ជាប់ទៅនឹង CD80/CD86 ដែលស្ថិតនៅលើផ្ទៃនៃកោសិកាបង្ហាញអង់ទីសែន (Antigen-presenting cell)នៃប្រព័ន្ធភាពស៊ាំ ដើម្បីទប់ស្កាត់ការបញ្ជូនសញ្ញាភ្ញោចឆ្លងកាត់CD28 និងបង្អាក់ដំណើរការភ្ញោចកោសិកាT (T cells)និងការផលិតសារធាតុសាយតូខាញ(Cytokines)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp