ទស្សនកិច្ចសិក្សាទៅប្រទេសជប៉ុនរបស់និស្សិតផ្នែកឱសថសាស្ត្រជនជាតិខ្មែរចំនួនពីររូប ដើម្បីស្វែងយល់អំពីវិស័យសុខាភិបាលនៅប្រទេសជប៉ុន
- 26 វិច្ឆិកា 2018
និស្សិត សេក មួយគីម និង សឿន សេងហួត ជានិស្សិតផ្នែកឱសថសាស្ត្រ ជនជាតិខ្មែរនៃសាកលវិទ្យាល័យអន្តរជាតិ ដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុន អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) សម្រាប់ការធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីសិក្សាស្វែងយល់អំពីវិស័យសុខាភិបាលដែលអនុវត្តនៅប្រទេសជប៉ុន ដែលជាប្រទេសដែលមានអត្រានៃការទទួលសេវាសុខភាពនៅមន្ទីរពេទ្យរបស់អ្នកជំងឺខ្ពស់ ដែលនេះបង្ហាញអំពីប្រសិទ្ធិភាពនៃការអនុវត្តប្រព័ន្ធផ្ដល់សេវាសុខភាពនៅក្នុងប្រទេសនេះ។ តាមរយៈទស្សនកិច្ចសិក្សាលើកនេះ ក្រុមហ៊ុន អ៊ីម៉ាតុគឹមានគោលបំណងផ្ដល់ឱកាសដល់និស្សិតខ្មែរ ដើម្បីទទួលបានបទពិសោធន៍និងគំនិតថ្មីៗដែលអាចប្រើប្រាស់នៅក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅប្រទេសកម្ពុជានាពេលអនាគត។ និស្សិតទាំងពីររូបដែលបានទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសជប៉ុននឹងរួមគ្នាធ្វើបទបង្ហាញអំពីបទពិសោធន៍រៀងៗខ្លួនទៅកាន់និស្សិតផ្នែកឱសថសាស្ត្រផ្សេងៗទៀត។ ក្រុមហ៊ុន អ៊ីម៉ាតុគឹ មេឌីក នឹងបន្តជ្រើសរើសនិស្សិតកម្ពុជាផ្នែកឱសថសាស្ត្រមកពីសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា ដើម្បីទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនជារៀងរាល់ឆ្នាំ។