LADYBALANCE Vaginal tablet
ក្រុមហ៊ុនផលិតឱសថ:
LadyBalance ApS, Denmark
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
Meet Heng (Cambodia) Ltd.
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Lactose monohydrate, Magnesium stearate, Silicon dioxide
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល
បរិក្ខារនេះប្រើសំរាប់ព្យាបាលជំងឺឆ្លងក្នុងទ្វារមាសដែលបង្កឡើងដោយពពួកមេរោគផ្សិតនិងពួកបាក់តេរីមានដូចជា៖
- បំបាត់ក្លិនមិនល្អក្នុងបរិវេណទ្វារមាស
- ទ្វារមាសស្ងួត
- រមាស់ទ្វារមាស
- រលាកទ្វារមាស
- បំបាត់ការឈឺចាប់ត្រង់បរិវេណទ្វារមាស។
កំរិតនិងរបៀបប្រើ
- សំរាប់បំបាត់ក្លិនមិនល្អក្នុងបរិវេណទ្វារមាស: កំរិតណែនាំអោយប្រើគឺ សុលក្នុងទ្វារមាសម្ដង1គ្រាប់ រហូតដល់រោគសញ្ញារបស់ជំងឺបានធូរស្បើយ (ជាធម្មតាសំរាប់រយៈពេលព្យាបាល 1សប្ដាហ៍)។
- សំរាប់ព្យាបាលទ្វារមាសស្ងួត ឬរមាស់ទ្វារមាស ឬរលាកទ្វារមាស ឬបំបាត់ការឈឺចាប់ត្រង់បរិវេណទ្វារមាស: កំរិតណែនាំអោយប្រើគឺ សុលក្នុងទ្វារមាសម្ដង1គ្រាប់ រហូតដល់រោគសញ្ញារបស់ជំងឺបានធូរស្បើយ (ជាធម្មតាសំរាប់រយៈពេលព្យាបាលពី1ទៅ2សប្ដាហ៍)។
របៀបប្រើ
- ត្រូវលាងដៃអោយបានស្អាតមុនពេលកាន់បរិក្ខារនេះ
- ត្រូវសុលបរិក្ខារនេះអោយជ្រៅទៅក្នុងទ្វារមាស
- ត្រូវផ្សើមបរិក្ខារនេះបន្តិចសិនដើម្បីងាយស្រួលក្នុងការសុល
- មិនត្រូវបាញ់ទឹកលាងទ្វារមាសកំឡុងពេលសុលទេ
- មិនត្រូវប្រើសំឡីសុលកំឡុងពេលព្យាបាលទេ។
Reduces unpleasant vaginal odour and discharge associated with bacterial vaginosis (BV). Relieves vaginal dryness, itching, irritation and soreness.
Instructions for use
Insert the vaginal tablet deep into the vagina using a clean finger. Moistening the tablet may help insertion.
- Treatment: Use 1 vaginal tablet daily until symptoms improve (usually 1 week for BV, unpleasant odour and discharge: 1-2 weeks for vaginal dryness, itching, irritation and soreness).
- Antibiotic combination treatment: Use 1/2-1 vaginal tablet daily after antibiotic treatment (for high grade bacterial vaginosis).
- Prevention: Use 1/2-1 vaginal tablet on alternate days, as required.
LadyBalance is for vaginal use only - avoid swallowing the tablet due to risk of choking.
-
ហាមប្រើ
ហាមប្រើចំពោះអ្នកងាយមានប្រតិកម្មជាមួយនឹងសារធាតុផ្សំនេះ។
មិនត្រូវប្រើបរិក្ខារនេះ ប្រសិនបើអ្នកមានអាល្លែកហ្ស៊ីជាមួយនឹងទឹកដោះគោ
If you are allergic to milk - contains traces of milk proteins. LadyBalance can be used in cases of dietary lactose intolerance.
-
ផលរំខាន
ផលរំខានរួមមាន៖
- ធុំក្លិនមេដំបែរ រមាស់ ឈឺ ឡើងស្នាមក្រហមអុចៗ ឆាប់ឈឺនោម ឈឺក្បាល
- អាការៈទាំងនេះនឹងបាត់ទៅវិញពេលឈប់ប្រើបរិក្ខារនេះ។
Very common: clear or gritty discharge.
Common: yeast smell, itch, pain, spotting (light bleeding), urge to pass water, headache.
These improve after stopping treatment.
-
អន្តរប្រតិកម្ម
អន្តរកម្មបរិក្ខារ៖
- ហាមប្រើរួមជាមួយផលិតផលសុលផ្សេងទៀតដែលផ្សំឡើងពីបាក់តេរី ឬមេដំបែរ រួមមានផលិតផលផ្សំពីទឺកដោះគោ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
បរិក្ខារនេះអាចប្រើបានចំពោះស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន។
LadyBalance can be used during pregnancy and breast feeding but see your doctor if you think you have an infection during pregnancy. If symptoms persist, see your doctor.
-
ការប្រុងប្រយ័ត្នជាពិសេស
ការប្រុងប្រយ័ត្ន៖
- មិនត្រូវប្រើបរិក្ខារនេះលើសកំរិតណែនាំទេ
- មិនត្រូវប្រើបរិក្ខារនេះ ប្រសិនបើអ្នកមានអាល្លែកហ្ស៊ីជាមួយនឹងទឹកដោះគោ
- មិនត្រូវប្រើបរិក្ខារនេះហួសកាលបរិច្ឆេទប្រើប្រាស់
- ត្រូវផ្អាការប្រើបរិក្ខានេះប្រសិនបើមានប្រតិកម្មអាល្លែកហ្ស៊ីណាមួយកើតឡើងពេលកំពុងប្រើ
- បរិក្ខារនេះប្រើសំរាប់តែមនុស្សពេញវ័យប៉ុណ្ណោះ
- ត្រូវជួបជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមានការឈឺចាប់ ឬមានហូរឈាមត្រង់បរិវេណទ្វារមាស
- បរិក្ខារនេះមិនត្រូវបានណែនាំអោយប្រើ ប្រសិនបើអ្នកកំពុងប្រើប្រាស់ផលិតផលសុលដទៃទៀតដែលផ្សំឡើងពីមេដំបែរឬពួកបាក់តេរី។
See your doctor if you have vaginal pain, bleeding or a yellow-green unpleasant smelling discharge - you could have Trichomoniasis.
Not recommended if you are also using vaginal products containing bacteria or yeasts (including milk-based products) - this could reduce the effect of LadyBalance or cause adverse effects.
-
សកម្មភាពឱសថ
LadyBalance is a prebiotic which restores natural pH and maintains vaginal health.
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp