GLUTA B6 Tablet
ក្រុមហ៊ុនផលិតឱសថ:
LABORATOIRES EPHAC Co.,LTD. Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
- 
                សារធាតុសកម្មGlutamic acid 400mg, Vitamin B6 2mg, Vitamin B1 3mg 
- 
                ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់គុណភាពព្យាបាល៖ សម្រាប់ព្យាបាលអ្នកមានអាការៈខ្សោយ ឬអស់កំលាំង។ កម្រិត និងរបៀបប្រើ៖ សម្រាប់មនុស្សពេញវ័យ និងកុមារអាយុលើសពី 6ឆ្នាំ។ មនុស្សពេញវ័យ៖ 3 ទៅ 6គ្រាប់ក្នុង 1ថ្ងៃ។ កុមារលើសពី 6ឆ្នាំ៖ 1 ទៅ 3គ្រាប់ក្នុង 1ថ្ងៃ។ សូមលេបគ្រាប់ថ្នាំទាំងមូលជាមួយទឹក 1កែវ។ 
- 
                ហាមប្រើ- អ្នកធ្លាប់មានប្រតិកម្មជាមួយសារធាតុណាមួយនៃឱសថ។ - អ្នកកំពុងព្យាបាលជំងឺជាមួយឱសថ Levodopa - អ្នកដែលមិនអាចធន់នឹងសារធាតុ Vitamine B1 
- 
                ការប្រុងប្រយ័ត្នជាពិសេសអ្នកជំងឺដែលមិនអាចធន់នឹងសារធាតុ Gluten បានសូមពិចារណាលើកម្រិតនៃសារធាតុនេះដែលមាននៅក្នុងឱសថ។ បើមានការសង្ស័យសូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬឱសថការីរបស់លោកអ្នក។ ចំពោះស្រ្តីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន គួរជៀសវាងកុំប្រើឱសថនេះ។ ជាទូទៅស្រ្តីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូនមុននឹងប្រើឱសថអ្វីមួយគួរតែពិគ្រោះយោបល់ជាមួយ វេជ្ជបណ្ឌិត ឬឱសថការីជាមុនសិន។ 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
