EPHAVIT-B Tablet
ក្រុមហ៊ុនផលិតឱសថ:
LABORATOIRES EPHAC Co.,LTD. Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Vitamin B1 125mg, Vitamine B6 125mg, Vitamine B12 125mcg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- សម្រាប់បង្ការ និងព្យាបាលកង្វះជីវជាតិក្រុម បេ ក្នុងចំណីអាហារ ពិសេសអ្នកដែលញៀនស្រា។
- ប្រើក្នុងកម្រិតខ្ពស់សម្រាប់ព្យាបាលការចុកចាប់សរសៃ និងសាច់ដុំ។
កម្រិត និងរបៀបប្រើ៖
- លេបម្តង 1-2គ្រាប់, 2-3ដង ក្នុងមួយថ្ងៃមុន ឬក្នុងពេលបាយ។
-
ហាមប្រើ
- អ្នកធ្លាប់មានប្រតិកម្មជាមួយនឹង Cobalamine
- អ្នកមិនទទួលជីវជាតិបេ១
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
គួរជៀសវាងប្រើឱសថនេះក្នុងពេលមានផ្ទៃពោះ ឬក្នុងពេលកំពុងបំបៅកូន
-
ការប្រុងប្រយ័ត្នជាពិសេស
- គួរជៀសវាងប្រើឱសថនេះជាមួយ Levodopa លើកលែងតែក្នុងករណីប្រើ Levodopa រួមជាមួយ និង Inhibiteur de la dopadecarboxylase ។
- គួរជៀសវាងប្រើឱសថនេះក្នុងពេលមានផ្ទៃពោះ ឬក្នុងពេលកំពុងបំបៅកូន
- អាចមានប្រតិកម្មសរសៃប្រសាទនៅពេលឈប់លេបថ្នាំនេះបន្ទាប់ពីលេបអស់រយៈពេលយូរ និងក្នុងកម្រិតខ្ពស់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp