EPHAPEN Tablet
ក្រុមហ៊ុនផលិតឱសថ:
LABORATOIRES EPHAC Co.,LTD. Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
1. EPHAPEN Tablet 500 000 UI:
Phenoxymethyl penicilline 500 000 UI
2. EPHAPEN Tablet 1 000 000UI:
Phenoxymethyl penicilline 1 000 000UI
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ប្រើសម្រាប់ព្យាបាលជំងឺបណ្តាលពីមេរោគដែលកបនឹងប៉េនីស៊ីលីនកើតមាននៅលើ៖
* ត្រចៀក ច្រមុះ បំពង់ក និងមាត់
* ស្បែក និងស្បែកទន់ (membrane muqueuse)
- បង្ការការលាប់នៃជំងឺឈឺសន្លាក់ធ្ងន់ធ្ងរ (RAA)
កម្រិត និងរបៀបប្រើ៖
- មនុស្សពេញវ័យ៖ លេបម្តង 1គ្រាប់កម្រិត 1 000 000 UI ឬ 2គ្រាប់កម្រិត 500 000 UI 2 ទៅ 4 ដងក្នុង1ថ្ងៃ។
- កុមារពី 8-15ឆ្នាំ៖ លេបម្តង 1គ្រាប់កម្រិត 1 000 000 ឬ 2គ្រាប់កម្រិត 500 000 UI 2 ទៅ 3 ដងក្នុង1ថ្ងៃ។
- កុមារក្រោម 8ឆ្នាំ និងទារក៖ លេប 50 000-100 000 UI ក្នុង 1គីឡូក្រាមទម្ងន់ ក្នុង1ថ្ងៃ ចែកចេញជា 3ដង។
- សម្រាប់បង្ការការលាប់នៃជំងឺឈឺសន្លាក់ធ្ងន់ធ្ងរ (RAA): 250 000 UI - 500 000 UI ក្នុង/ថ្ងៃ។
-
ហាមប្រើ
អ្នកជំងឺដែលធ្លាប់មានប្រតិកម្មជាមួយប៉េនីស៊ីលីន ឬសេហ្វាឡូស្ពរីន។
-
អន្តរប្រតិកម្ម
ត្រូវចៀសវាងប្រើជាមួយថ្នាំប្រឆាំងអាស៊ីដ (anti-acide) ឬអាល់កាឡាំង (Alcalin) ដែលឃាត់ឃាំងការស្រូបយកប៉េនីស៊ីលីន។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
គួរចៀសវាងប្រើឱសថនេះ ចំពោះស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅកូន។
-
ការប្រុងប្រយ័ត្នជាពិសេស
- មុននឹងប្រើឱសថនេះត្រូវសួរអ្នកជំងឺធ្លាប់មានប្រតិកម្មជាមួយប៉េនីស៊ីលីន ឬទេបើធ្លាប់មានមិនត្រូវប្រើឡើយ តែបើប្រើហើយមានប្រតិកម្មត្រូវបញ្ឈប់ការប្រើភ្លាម។
- ត្រូវមានការប្រុងប្រយ័ត្នចំពោះអ្នកជំងឺហឺត និងខ្សោយតម្រងនោម (ត្រូវបន្ថយកម្រិតប្រើតាមសមាមាត្រនៃអត្រា Creatinine ក្នុងទឹកនោម)។
- ត្រូវចៀសវាងប្រើជាមួយថ្នាំប្រឆាំងអាស៊ីដ (anti-acide) ឬអាល់កាឡាំង (Alcalin) ដែលឃាត់ឃាំងការស្រូបយកប៉េនីស៊ីលីន។
- គួរចៀសវាងប្រើឱសថនេះ ចំពោះស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅកូន។
- មានប្រតិកម្មអាលែកហ្សីកស្បែក ឬប្រតិកម្ម Anaphylactique ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp