ECORIN-75 Tablet

ក្រុមហ៊ុនផលិតឱសថ:

 

USV Private Limited, India

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Aspirin 75mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - ជាប្រភេទឱសថប្រើសម្រាប់បំបាត់ការឈឺចាប់ បញ្ចុះកំដៅ និងប្រឆាំងការរលាកសន្លាក់

    - ឱសថប្រើសម្រាប់ព្យាបាល៖

    * បំបាត់ការឈឺចាប់ ប្រឆាំងការរលាកសន្លាក់ និងបញ្ចុះកំដៅ៖

    + ឈឺក្បាល ឈឺចាប់ពេលមានរដូវ ឈឺចាប់សាច់ដុំ ឈឺធ្មេញ ជំងឺរលាកសន្លាក់ស្រួចស្រាវ និងរ៉ាំរ៉ៃ ដូចជា ជំងឺរលាកខូចសន្លាក់ ការរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺរលាកសន្លាក់ឆ្អឹង និងជំងឺរលាកគាំងសន្លាក់ឆ្អឹងខ្នង

    + រោគគ្រុនក្តៅដូចជាគ្រុនផ្តាសាយ ឬគ្រុនផ្តាសាយធំ បញ្ចុះកំដៅ បន្ថយរោគឈឺក្បាល ឈឺសន្លាក់ និងសាច់ដុំ

    * ការប្រឆាំងនឹងការប្រមូលផ្តុំរបស់ប្លាកែត (Antiplatelet effect)

    + បន្ថយអត្រានៃការស្លាប់ ឬមិនបណ្តាលឱ្យស្លាប់ចំពោះអ្នកធ្លាប់មានជំងឺក្រិនសាច់ដុំបេះដូង ឬជំងឺចុកដើមទ្រូងម្តងម្កាល

    + ការពារ និងព្យាបាលដំបូងជំងឺក្រិនសាច់ដុំបេះដូងចំពោះអ្នកជំងឺឈឺចាប់ដោយមានវិបត្តិបេះដូងធ្ងន់ធ្ងរ

    + បន្ថយរោគស្ទះសរសៃឈាមភ្លាមៗ ឬរោគដាច់សរសៃឈាមក្នុងខួរក្បាលចំពោះបុរសដែលបណ្តាលមកពីការស្ទះសរសៃឈាមដោយកំណកឈាម។

    កម្រិត និងរបៀបប្រើ៖

    សម្រាប់បំបាត់ការឈឺចាប់ ប្រឆាំងនឹងរោគរលាកសន្លាក់ និងបញ្ចុះកំដៅ៖

    - កម្រិតប្រើធម្មតា 325ម.ក្រ ប្រើ4ដងក្នុង1ថ្ងៃ។

    - កម្រិតប្រើខ្ពស់បំផុតគឺ 4ក្រាម ក្នុង1ថ្ងៃ។

    - ឱសថនេះត្រូវប្រើក្រោយពេលស្រស់ស្រូបអាហារ និងជៀសវាងកុំប្រើឱសថពេលពោះទទេ

    ការព្យាបាលជំងឺក្រិនសាច់ដុំបេះដូង៖

    - កម្រិតប្រើពី 2 ឬ 3 ថ្ងៃដំបូងគឺលេបម្តង 75ម.ក្រ ដើម្បីឱ្យប្រសិទ្ធភាព Antiplatelet បានពេញលេញល្អ

    - កម្រិតដំបូងគឺប្រើម្តង 150ម.ក្រ ឬ 325ម.ក្រ ក្នុង1ថ្ងៃដើម្បីទប់ស្កាត់ភ្លាមៗ និងធ្វើឱ្យបានល្អប្រសើរនូវជំងឺក្រិនសាច់ដុំបេះដូង ឬជំងឺចុកដើមទ្រូងម្តងម្កាល

    - ប្រសិនបើអ្នកសង្ស័យមានជំងឺក្រិនសាច់ដុំបេះដូង កម្រិតប្រើសម្រាប់ 1ខែដំបូងគឺលេបម្តង 75ម.ក្រ ក្នុង1ថ្ងៃ បន្ទាប់មកលេបម្តង 150ម.ក្រ ក្នុង1ថ្ងៃ។

    បង្ការជំងឺក្រិនសាច់ដុំបេះដូង៖

    - លេបម្តង 75ម.ក្រ ក្នុង1ថ្ងៃ ដើម្បីបង្ការការកើតឡើងជាលើកទី2 នៃវិបត្តិសរសៃឈាម។

  • ហាមប្រើ

    - ចំពោះអ្នកធ្លាប់មានប្រតិកម្មជាមួយឱសថនេះឬជាមួយពពួក non steroidal anti-inflammatory (NSAIDs)

    - មិនត្រូវប្រើឱសថនេះចំពោះអ្នកមានប្រវត្តិហូរឈាមក្នុងក្រពះ ពោះវៀន ឬអ្នកមានជំងឺឈាមក្រកក (Hemophilia)។

  • ផលរំខាន

    វិបត្តិក្រពះ ពោះវៀនដូចជា៖ ចង្អោរ ការរំលាយអាហារដោយពិបាក ក្អួត រលាកភ្នាសរំអិលក្រពះ និងមានរទុសៗការកើតដំបៅ រលួយក្រពះ រោគក្អួតឈាម និងជារឿយៗមានរោគសញ្ញានៃការបាត់បង់ឈាមតិចតួច

  • អន្តរប្រតិកម្ម

    - ចំពោះអ្នកជំងឺទឹកនោមផ្អែម ការប្រើពួក Salicylates កម្រិតខ្ពស់អាចបង្កើនការថយចុះនៃការកម្រិតស្ករក្នុងឈាម និងនាំឱ្យលើសអាស៊ីត

    - ការប្រើឱសថរួមផ្សំជាមួយឱសថផ្សេងៗនាំឱ្យមានវិបត្តិដូចខាងក្រោម៖

    * ប្រើជាមួយពួក Uricosuric អាចបន្ថយប្រសិទ្ធភាពឱសថ Probenecid, Sulfinpyrazone & Phenylbutazone

    * ប្រើជាមួយគ្រឿងស្រវឹងអាចបង្កើនការហូរឈាមនៅក្នុងក្រពះ ពោះវៀន

    * ប្រើជាមួយ Corticosteroids អាចបង្កើនឱ្យមានវិបត្តិដំបៅក្រពះ ពោះវៀន និងបន្ថយកម្រិតសេរ៉ូមសាលីស៊ីឡាត

    * ប្រើជាមួយ​ Pyrazolone Derivatives អាចបង្កើនឱ្យមានវិបត្តិដំបៅក្រពះ ពោះវៀន​

    * ប្រើជាមួយ Urinary Alkalinizers ធ្វើឱ្យប្រសិទ្ធភាពនៃឱសថចុះថយ ដោយសារការជ្រាបចូលនៃអង់ហ្ស៊ីម

    * ប្រើជាមួយ Propranolol អាចបន្ថយសកម្មភាពនៃការរលាកដែលបណ្តាលមកពីការប្រើឱសថនេះ

    * ប្រើជាមួយ Antacids នាំឱ្យ pH ទៅក្នុងក្រពះឡើង

    * ប្រើជាមួយឱសថប្រឆាំងនឹងឈាមកក នាំឱ្យសកម្មភាពនៃ Coumarin anticoagulant កាន់តែមានភាពប្រសើរឡើង

  • ការប្រុងប្រយ័ត្នជាពិសេស

    - ចំពោះក្មេង និងក្មេងជំទង់ដែលមានជំងឺអុតក្តាម រោគអុតស្វាយ ឬរោគសញ្ញាគ្រុន មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ

    - ដើម្បីបំបាត់ការឈឺចាប់ មិនត្រូវប្រើឱសថនេះឱ្យលើសពី 10ថ្ងៃ ឬមិនឱ្យលើសពិ 3ថ្ងៃ ចំពោះជំងឺគ្រុនក្តៅ និងត្រូវគោរពតាមវេជ្ជបញ្ជា

    - ប្រសិនបើមានការឈឺចាប់ ឬរោគគ្រុនក្តៅនៅតែធ្ងន់ធ្ងរ ឬស្បែកឡើងក្រហម និងមានហើម ត្រូវពិគ្រោះជាមួយគ្រូពេទ្យព្រោះជារោគសញ្ញាធ្ងន់ធ្ងរថ្មីៗ

    - បើអ្នកមានអាល្លែកហ្ស៊ីជាមួយឱសថនេះ ហឺត ដំបៅក្រពះ ឬមានហូរឈាម ត្រូវពិគ្រោះជាមួយគ្រូពេទ្យ

    - ប្រសិនបើមានឮសម្លេងក្នុងត្រចៀក ឬស្តាប់មិនឮត្រូវពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើ​ឱសថនេះ

    - ការប្រើឱសថនេះរួមផ្សំជាមួយឱសថប្រឆាំងឈាមកកត្រូវប្រើដោយប្រុងប្រយ័ត្ន ព្រោះអាចបណ្តាលឱ្យបង្កើនពេលវេលានៃការហូរឈាម

    - ចំពោះអ្នកជំងឺទឹកនោមផ្អែម ការប្រើពួក Salicylates កម្រិតខ្ពស់អាចបង្កើនការថយចុះនៃកម្រិតជាតិស្ករក្នុងឈាម នឹងនាំឱ្យលើសអាស៊ីត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp