AXCEL CLOBETASOL Cream

ក្រុមហ៊ុនផលិតឱសថ:

 

Kotra Pharma (M) Sdn. Bhd., Malaysia

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

MEGA We care

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    For short courses treatment of more resistant dematoses such as psoriasis (excluding widespread plaque psoriasis), recalcitrant eczemas, lichen planus, discoid lupus erythematosus and other conditions which do not respond satisfactorily to less active steroids.

    Apply sparingly to the affected area once or twice daily until improvement occurs.

    គុណភាពព្យាបាល៖

    ជាប្រភេទឱសថគ័រទីកូអ៊ីត (corticosteroid) ប្រើសំរាប់លាបព្យាបាលរយៈពេលខ្លីជំងឺសើស្បែកដូចជា ជំងឺស្បែកឡើងក្រាស់ក្រិនកេះមករបកៗ (Psoriasis) ជំងឺត្រអក ជំងឺរលាករ៉ាំរ៉ៃ (Lupus erythematosus) និងជំងឺសើស្បែកផ្សេងទៀតដែលមិនសូវកបជាមួយនឹងឱសថគ័រទីកូអ៊ីតដទៃទៀត។

    កំរិត និងរបៀបប្រើ៖

    - ឱសថនេះសំរាប់លាបលើស្បែកតែប៉ុណ្ណោះ។

    - កំរិតណែនាំឱ្យប្រើប្រចាំថ្ងៃគឺ លាប 1 ទៅ 2 ដងលាបថ្នមៗលើកន្លែងដែលមានជំងឺរហូតទាល់តែសភាពរបស់ជំងឺមានភាពធូរស្រាលហើយជាធម្មតារយៈពេលព្យាបាលដោយឱសថនេះគឺ 2 ទៅ 3 ថ្ងៃ។

    - រយៈពេលព្យាបាលណែនាំគឺមិនត្រូវប្រើឱសថនេះលើសពី 4សប្តាហ៍ ដោយមិនមានការវាយតំលៃសភាពរបស់អ្នកជំងឺពីគ្រូពេទ្យនោះទេ។

  • ហាមប្រើ

    - អ្នកងាយមានប្រតិកម្មជាមួយនឹង Clobetasol ឬជាមួយនឹងសារធាតុផ្សំណាមួយនៃឱសថនេះ

    - ជំងឺសើស្បែកចំពោះកុមារអាយុក្រោម 1ឆ្នាំដូចជារលាកស្បែក និងឡើងកន្ទួលជាបន្ទះៗលើស្បែក

    - អ្នកមានជំងឺរលាកស្បែករ៉ាំរ៉ៃលើផ្ទៃមុខ ជំងឺមុនដំរីជំងឺរមាស់ពងបែកជុំវិញរង្វង់មាត់ Perioral dermatitis)

    - អ្នកមានជំងឺស្រែងនៅជុំវិញប្រដាប់ភេទ

    - អ្នកមានជំងឺឆ្លងលើស្បែកដោយសារវីរុស (ជំងឺរើម ជំងឺអុតក្តាម)

    - អ្នកមានជំងឺដំបៅឆ្លងលើស្បែកដោយសារមេរោគផ្សិត ឬបាក់តេរី

  • ផលរំខាន

    - ប្រតិកម្មលើកន្លែងលាប៖ ស្អិតលើស្បែក ក្រហាយប្រែប្រួលទ្រង់ទ្រាយរបស់ស្បែក

    - ត្រូវផ្អាកប្រើឱសថនេះភ្លាមៗប្រសិនបើមានប្រតិកម្មអាល្លែកហ្ស៊ីណាមួយកើតឡើងក្នុងពេលប្រើ

  • អន្តរប្រតិកម្ម

    - មិនមានការបង្ហាញពីអន្តរកម្មរវាងឱសថនេះ និងក្រុមឱសថដទៃទៀតទេ។

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    - ត្រូវមានការប្រុងប្រយ័ត្នពេលប្រើឱសថនេះចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន (ត្រូវប្រើឱសថនេះក្នុង បរិមាណតិចតួច និងក្នុងរយៈពេលខ្លីបំផុត)

  • ការប្រុងប្រយ័ត្នជាពិសេស

    - មិនត្រូវប្រើឱសថនេះលាបលើកន្លែងផ្សេងក្រៅពីកន្លែងមានជំងឺទេ

    - ត្រូវមានការប្រុងប្រយ័ត្នពេលប្រើឱសថនេះសំរាប់ការព្យាបាលក្នុងរយៈពេលយូរ

    - មិនត្រូវប្រើបន្ទះបិទពីលើកន្លែងដែលលាបឱសថនេះទេ

    - ត្រូវមានការប្រុងប្រយ័ត្នពេលប្រើឱសថនេះចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន (ត្រូវប្រើឱសថនេះក្នុង បរិមាណតិចតួច និងក្នុងរយៈពេលខ្លីបំផុត)

    - មិនត្រូវប្រើឱសថនេះក្នុងរយៈពេលយូរចំពោះទារក និងកុមារទេ

    - ប្រសិនបើមានតម្រូវការចាំបាច់សំរាប់ការប្រើឱសថនេះចំពោះកុមារត្រូវធ្វើការត្រួតពិនិត្យជាប្រចាំសប្តាហ៍

    - ការប្រើឱសថនេះសំរាប់ព្យាបាលជំងឺស្បែកឡើងក្រាស់ក្រិនកេះមករបកៗ (psoriasis) ក្នុងរយៈពេលយូរអាចបណ្តាលឱ្យមានស៊ាំជាមួយឱសថ និងកើនឡើងកំរិតជាតិពុលលើស្បែក និងក្នុងឈាមដោយសារខូចរបាំងមុខងាររបស់ស្បែក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp