AXCEL CEPHALEXIN Capsule

ក្រុមហ៊ុនផលិតឱសថ:

 

Kotra Pharma (M) Sdn.Bhd. Malaysia

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

MEGA We care

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    1.AXCEL CEPHALEXIN 250:

    Cephalexin 250mg

    2.AXCEL CEPHALEXIN 500:

    Cephalexin 500mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    ជាអង់ទឺប៊ីយ៉ូទិកនៃក្រុម Cephalosporin សម្រាប់ព្យាបាលជំងឺឆ្លងបង្កដោយពពួកមេរោគ៖

    - ជំងឺឆ្លងផ្លូវដង្ហើម៖ រលាកទងសួតស្រួចស្រាវ និងរ៉ាំរ៉ៃ ទងសួតរីកធំ

    - ជំងឺឆ្លងត្រចៀក ច្រមុះ បំពង់ក អំបៅអំបែក (រលាកត្រចៀកកណ្តាល) រលាកឆ្អឹងម៉ាស្តូអ៊ីតរលាកឆ្អឹងរូងច្រមុះរលាកអាមីដាល់ និងរលាកបំពង់ក

    - ជំងឺឆ្លងផ្លូវនោម៖ រលាក nephron ស្រួចស្រាវ និងរ៉ាំរ៉ៃ រលាកប្លោកនោម រលាកក្រពេញប្រូស្តាត

    - ព្យាបាលបង្ការជំងឺឆ្លងផ្លូវនោមកុំឱ្យលាប់វិញ

    - ជំងឺឆ្លងរោគស្ត្រី និងសម្រាលកូន

    - ជំងឺឆ្លងសើរស្បែក ជាលិកាទន់ និងឆ្អឹង

    - ជំងឺប្រម៉េះ (ពេលស៊ាំជាមួយឱសថគ្រាប់ Penicillin)

    - ការព្យាបាលជំងឺឆ្លងរបស់ធ្មេញ។ ការព្យាបាលបង្ការដោយប្រើជំនួយ Penicillin ចំពោះអ្នកជំងឺបេះដូងដែលកំពុងព្យាបាលធ្មេញ។

    កម្រិតប្រើ និងរបៀបប្រើ៖

    មនុស្សពេញវ័យ៖

    - ជំងឺភាគច្រើនឆ្លើយតបនឹងការព្យាបាលពី 1-2ក្រាមក្នុង1ថ្ងៃដោយលេបជាច្រើនដង។

    - មនុស្សពេញវ័យ និងក្មេងអាយុលើស 12ឆ្នាំ៖ 500ម.ក្រ 3ដងក្នុងមួយថ្ងៃ ឬ 1.5ក្រ 3ដងក្នុងមួយថ្ងៃ។

    ក្មេង៖

    -កម្រិតប្រើធម្មតាចំពោះក្មេង៖ 25-60ម.ក្រ/គ.ក្រ/ថ្ងៃ 100ម.ក្រ/គ.ក្រ/ថ្ងៃ (អតិបរមា 4ក្រ/ថ្ងៃ)

    - ក្មេងអាយុ 0 ទៅ 1ឆ្នាំ៖ 25-60ម.ក្រ/គ.ក្រ/ថ្ងៃ

    - ក្មេងអាយុ 1 ទៅ 2ឆ្នាំ៖ 65.5-125ម.ក្រ 4ដងក្នុងមួយថ្ងៃ ឬ 125ម.ក្រ ទៅ 250ម.ក្រ 2ដងក្នុងមួយថ្ងៃ

    - ក្មេងអាយុ 3 ទៅ 6ឆ្នាំ៖ 125ម.ក្រ ទៅ 250ម.ក្រ 4ដងក្នុងមួយថ្ងៃ ឬ 250ម.ក្រ ទៅ 500ម.ក្រ 2ដងក្នុងមួយថ្ងៃ។

    រយៈពេលព្យាបាល៖

    ចំពោះជំងឺឆ្លងស្រួចស្រាវ ការព្យាបាលគួរបន្តយ៉ាងតិចពីរថ្ងៃ បន្ទាប់ពីរោគសញ្ញាត្រលប់មកធម្មតា ឬជាសះស្បើយ ប៉ុន្តែក្នុងករណីរ៉ាំរ៉ៃ ជំងឺឆ្លងផ្លូវនោមលាប់ឡើងវិញ ឬសាំញ៉ាំ ការព្យាបាល 2អាទិត្យ (លេប 500ម.ក្រ 4ដងក្នុងមួយថ្ងៃ)

    កម្រិតប្រើស្តង់ដារ គួរបន្ថយពាក់កណ្តាលចំពោះអ្នកជំងឺតម្រងនោមធ្ងន់ធ្ងរ (Creatinine clearance<10ml/min) កម្រិតប្រើអប្បបរមា (ឧទា. មនុស្សពេញវ័យ 6ក្រ/ថ្ងៃ កុមារ 4ក្រ/ថ្ងៃ) គួរបន្ថយ 50% ចំពោះអ្នកខ្សោយតម្រងនោមស្រាល 75% ចំពោះអ្នកខ្សោយតម្រងនោមមធ្យម 87.5% ចំពោះអ្នកខ្សោយតម្រងនោមធ្ងន់ធ្ងរ។

    ចំពោះអ្នកជំងឺពេញវ័យដែលធ្វើការលាងឈាម ត្រូវប្រើសរុបរហូតដល់ 1ក្រ. នៅថ្ងៃដដែល។

  • ហាមប្រើ

    ហាមប្រើចំពោះអ្នកធ្លាប់ងាយមានប្រតិកម្មជាមួយក្រុមឱសថ Cephalosporin

  • ផលរំខាន

    ផលរំខានញឹកញាប់គឺបញ្ហាក្រពះពោះវៀន និងភាពងាយមានប្រតិកម្មរួមមានកន្ទួលក្រហម កន្ទាលត្រអាកមាន Eosinophil ច្រើនក្នុងឈាមគ្រុន ប្រតិកម្មដូចជាសេរ៉ូមឡើងខាប់ និង Anaphylaxis

  • អន្តរប្រតិកម្ម

    Cephalexin បន្ថយប្រសិទ្ធភាពឱសថពន្យារកំណើតលេបដែលមាន Oestrogen ការប្រើដំណាលគ្នាជាមួយ Probenecid បន្ថយការបញ្ចេញ Cephalexin ទៅក្រៅខ្លួន។ ឱសថដែលពុល nephron មានដូចជា Aminoglycoside។ Gentamycin អាចបង្កើនគ្រោះថ្នាក់ខូចតម្រងនោម ពេលប្រើជាមួយ Cephalexin។ ការប្រើដំណាលគ្នាជាមួយឱសថបញ្ចុះទឹកនោម Furosemide អាចបង្កើនភាពពុលដល់ Nephron

  • ការប្រុងប្រយ័ត្នជាពិសេស

    - ចំពោះអ្នកជំងឺអាល្លែកហ្ស៊ីជាមួយ Penicillin

    - ការធ្វើតេស្តជាតិស្ករ និង Comb's វិជ្ជមានក្លែងក្លាយកើតមានពេលព្យាបាលដោយ Cephalexin

    - គួរប្រើដោយប្រុងប្រយ័ត្នពេលមានមុខងារតម្រងនោមខ្សោយ

    - រលាកពោះវៀនធំត្រូវបានគេរាយការណ៍ដោយសារអង់ទីប៊ីយ៉ូទិកស្ទើរតែទាំងអស់រួមទាំង Cephalexin ហើយអាចមានគ្រោះថ្នាក់ពីស្រាលរហូតដល់បាត់បង់ជីវិត។ ដូច្នេះត្រូវគិតពីរោគវិនិច្ឆ័យចំពោះអ្នកជំងឺរាក​ ដោយសារការប្រើ Cephalexin។

    - ការព្យាបាលរយៈពេលយូរ បណ្តាលឱ្យមានការលូតលាស់មេរោគមិនបង្កជំងឺ (Nonsusceptible) ច្រើនត្រូវតាមដានអ្នកជំងឺដោយប្រុងប្រយ័ត្នហើយបើមានជំងឺឆ្លងបន្ថែមកើតមានពេលព្យាបាលត្រូវព្យាបាលឱ្យបានសមស្រប។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp