ASPIRINE EPHAC 500MG Tablet
ក្រុមហ៊ុនផលិតឱសថ:
LABORATORIES EPHAC Co., LTD, Cambodia
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
EPHAC
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Acetylsalicylic acid 500mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- បំបាត់ការឈឺចាប់ និងបញ្ចុះកំដៅ៖ ឈឺធ្មេញ ឈឺក្បាល ឈឺសរសៃស្យាទិក ឈឺឆ្អឹងខ្នង (Lumbago) ឈឺប្រកាំង។
- សំរាប់ប្រើក្នុងការព្យាបាលជំងឺសន្លាក់រ៉ាំរ៉ៃ។
កំរិត និងរបៀបប្រើ៖
សំរាប់មនុស្សពេញវ័យ៖
បំបាត់ការឈឺចាប់ និងបញ្ចុះកំដៅ៖
- មនុស្សពេញវ័យ៖ លេបម្តង 1 ទៅ 2 គ្រាប់ អាចលេបបានទៀតក្នុង រយៈពេល 4 ម៉ោងក្រោយ កុំអោយលើសពី 6គ្រាប់ ក្នុង1ថ្ងៃ។
- មនុស្សចាស់ជរា៖ លេបម្តង 1គ្រាប់ អាចលេបបានទៀតក្នុង រយៈពេល 4 ម៉ោងក្រោយ កុំឱ្យលើសពី 4 គ្រាប់ ក្នុង 1ថ្ងៃ។
ចំពោះការព្យាបាលជំងឺឈឺសន្លាក់៖
លេបម្តង 2គ្រាប់ក្នុងរយៈពេល 6 ម៉ោងម្តង។
-
ហាមប្រើ
- អ្នកមានជំងឺដំបៅក្រពះ និងគល់ពោះវៀន។
- អ្នកធ្លាប់មានប្រតិកម្មជាមួយពួក salicylees ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ស្រ្តីមានផ្ទៃពោះ ឱសថនេះអាចប្រើបានក្នុងត្រីមាសទី 1 ប៉ុន្តែចាប់ពី ខែទី 6 ទៅ គួរចៀសវាងប្រើព្រោះអាចពន្យារការឆ្លងទន្លេ។
- ស្ត្រីបំបៅកូនគួរជៀសវាងប្រើឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
- គួរចៀសវាងប្រើឱសថនេះក្នុងការព្យាបាលជំងឺប្រគ្រីវ (goutte)
- ធ្លាក់ឈាមដោយសារ ដំបៅក្រពះ ឬការមករដូវច្រើន និងយូរថ្ងៃ (Metrorragie ou Menorragie) ។
- ត្រូវប្រើឱសថនេះតែចំពោះមនុស្សពេញវ័យ និងកុមារអាយុលើសពី 12ឆ្នាំ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp