ASPIR PH8 500 Tablet
ក្រុមហ៊ុនផលិតឱសថ:
Medical Supply Pharmaceutical Enterprise, Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Acetylsalicylic acid 500mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- រោគសញ្ញានៃការឈឺចុកចាប់ ដែលមានកម្រិតស្រាល មធ្យម និង/គ្រុនក្តៅ
- ជំងឺឈឺសន្លាក់ដោយរលាករ៉ាំរ៉ៃ (Rhumatisme inflammatoire chronique) ជំងឺសន្លាក់ស្រួចស្រាវចំពោះកូនក្មេង
- រោគសញ្ញានៃជំងឺឈឺសន្លាក់ដោយរលាកចំពោះមនុស្សពេញវ័យ។
កម្រិតប្រើ និងរបៀបប្រើ៖ ត្រូវគោរពទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
- ការឈឺចុកចាប់មានកម្រិតស្រាល មធ្យម និង/ឬគ្រុនក្តៅ
- ប្រើបានចំពោះមនុស្សពេញវ័យ និងកូនក្មេងដែលមានទំងន់ខ្លួនចាប់ពី 30គ.ក្រ ឡើងទៅ (អាយុប្រហែល 9-15ឆ្នាំ)
* កម្រិតប្រើប្រចាំថ្ងៃខ្ពស់បំផុត 3ក្រាមស្មើនឹង 6គ្រាប់
* កម្រិតប្រើធម្មតាគឺ 1គ្រាប់ អាចប្រើសារឡើងវិញក្នុងករណីចាំបាច់រយៈពេល 4 ម៉ោងយ៉ាងតិច
* ក្នុងករណីឈឺចាប់ ឬគ្រុនក្តៅខ្លាំង៖ ត្រូវលេប 2គ្រាប់ អាចលេបសារឡើងវិញក្នុងករណីចាំបាច់ រយៈ 4ម៉ោងយ៉ាងតិចក្នុង 1ថ្ងៃមិនត្រូវលេបលើស 4គ្រាប់ទេ។
-
ហាមប្រើ
ចំពោះអ្នកដែលធ្លាប់មានប្រតិកម្មអាលែ្លកហ្ស៊ីកជាមួយឱសថនេះ ឬវត្ថុធាតុផ្សំណាមួយ អ្នកដែលមានជំងឺហឺតដែលបណ្តាលមកពីការប្រើនូវពពួក Salicylic acid ឬសារធាតុដែលមានសកម្មភាពប្រហាក់ប្រហែល ជាពិសេសពពួកឱសថប្រឆាំងនឹងការរលាក Non steroid
- ស្រ្តីមានផ្ទៃពោះ និងស្រ្តីកំពុងបំបៅកូន
- អ្នកដែលមានជំងឺដំបៅក្រពះ-គល់ពោះវៀន ដែលកំពុងវិវឌ្ឍ
- ចំពោះអ្នកដែលខ្សោយ + ថ្លើមធ្ងន់ធ្ងរ តម្រងនោមធ្ងន់ធ្ងរ និងបេះដូងធ្ងន់ធ្ងរដែលមិនបានធ្វើការត្រួតពិនិត្យ
- លាយជាមួយថ្នាំ៖ ប្រឆាំងនឹងឈាមកក ប្រើតាមមាត់ថ្នាំ Methotrexate។
-
ផលរំខាន
អាចបណ្តាលឱ្យមាន៖ វិបត្តិ ក្រពះ-ពោះវៀន វិបត្តិលើសរសៃប្រសាទបណ្តាល វិបត្តិឈាម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីកំពុងបំបៅកូន
-
ការប្រុងប្រយ័ត្នជាពិសេស
ចៀសវាងប្រើជាមួយកូនក្មេង អាយុក្រោម 1ខែ ប៉ុន្តែអាចប្រើបានទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
អាចបណ្តាលឱ្យមាន៖ វិបត្តិ ក្រពះ-ពោះវៀន វិបត្តិលើសរសៃប្រសាទបណ្តាល វិបត្តិឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp