Zinc sulfate hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ប្រសិទ្ធិភាពបង្រួមជាលិកា(Astringent)ដើម្បីកាត់បន្ថយអាការៈនៅក្នុងជំងឺរលាកភ្នែក (Conjunctivitis)។

      - ព្យាបាលជំងឺរលាកភ្នែក(Conjunctivitis) រលាកត្របកភ្នែក ឬ ដំបៅកញ្ចក់ភ្នែក(Corneal ulcer) ដែលបង្កដោយបាក់តេរីMorax-Axenfeld bacillus។

    • កម្រិតប្រើប្រាស់

      ថ្នាំបន្តក់ភ្នែក (0.2%):

      ជាទូទៅ បន្តក់ក្នុងភ្នែក 1ថ្ងៃ3~5ដង 1ដង1~2តំណក់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន អាការៈប្រតិកម្ម ផ្សាភ្នែក ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ករណីប្រើជាមួយថ្នាំបន្តក់ភ្នែកផ្សេងទៀត គួរទុកគម្លាតរវាងគ្នារយៈពេលយ៉ាងហោចណាស់5នាទី។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចខាងក្រោម៖

      - ភ្ជាប់ទៅនឹងប្រូតេអ៊ីននៃជាលិកានៅភ្នាសខាងលើនៃស្រទាប់ភ្នែក(Conjunctiva) បង្កជាស្រទាប់គ្របពីលើ និង ជម្រុញការកកើតកោសិកាថ្មីនៅផ្នែកដែលមានរបួស(ប្រសិទ្ធិភាពបង្រួមជាលិកា(Astringent))។

      - កន្ត្រាក់ជញ្ជាំងនៃសរសៃឈាមអោយចន្លោះរវាងកោសិកាសរសៃឈាមមានលក្ខណៈតូចជាងមុន ដើម្បីទប់ស្កាត់សារធាតុផ្សេងៗមិនអោយឆ្លងកាត់សរសៃឈាមខុសប្រក្រតី បែបនេះអាចមានប្រសិទ្ធិភាពកាត់បន្ថយអាការៈរលាកបាន។

      - ទប់ស្កាត់សកម្មភាពនៃអង់ស៊ីមប្រូតេអាស(Protease)ដែលជាអង់ស៊ីមសំខាន់ផលិតដោយបាក់តេរីMorax-Axenfeld bacillus។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp