Zinc acetate dihydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺវីលសុន (Wilson disease) ឬ ជំងឺHepatolenticular degeneration
- រោគសញ្ញានៃកម្រិតស័ង្កសីក្នុងឈាមចុះទាប (Hypozincemia)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីប្រើចំពោះជំងឺវីលសុន (Wilson disease) ឬ ជំងឺHepatolenticular degeneration:
- មនុស្សពេញវ័យ លេប1ដង50mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ250mg (ប្រើ1ដង50mg 1ថ្ងៃ5ដង)។ លេបនៅពេលពោះទទេ (មុនបរិភោគអាហារ1ម៉ោងឡើងទៅ ឬ ក្រោយបរិភោគអាហារ2ម៉ោងឡើងទៅ)។
- កុមារអាយុចាប់ពី6ឆ្នាំឡើងទៅ: លេប1ដង25mg 1ថ្ងៃ3ដង។ លេបនៅពេលពោះទទេ (មុនបរិភោគអាហារ1ម៉ោងឡើងទៅ ឬ ក្រោយបរិភោគអាហារ2ម៉ោងឡើងទៅ)។
- កុមារអាយុ1ឆ្នាំដល់ក្រោម6ឆ្នាំ: លេប1ដង25mg 1ថ្ងៃ2ដង។ លេបនៅពេលពោះទទេ (មុនបរិភោគអាហារ1ម៉ោងឡើងទៅ ឬ ក្រោយបរិភោគអាហារ2ម៉ោងឡើងទៅ)។
・ករណីប្រើចំពោះរោគសញ្ញានៃកម្រិតស័ង្កសីក្នុងឈាមចុះទាប (Hypozincemia):
- មនុស្សពេញវ័យនិងកុមារទម្ងន់ចាប់ពី30kgឡើងទៅ ចាប់ផ្ដើមលេបក្នុងកម្រិត1ដង25~50mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមកម្រិតស័ង្កសីក្នុងឈាមនិងស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ150mg (ប្រើ1ដង50mg 1ថ្ងៃ3ដង)។ លេបនៅក្រោយបរិភោគអាហារ។
- កុមារទម្ងន់ក្រោម30kg ចាប់ផ្ដើមលេបក្នុងកម្រិត1ថ្ងៃ1ដង25mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមកម្រិតស័ង្កសីក្នុងឈាមនិងស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ75mg (ប្រើ1ដង25mg 1ថ្ងៃ3ដង)។ លេបនៅក្រោយបរិភោគអាហារ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp