Tetracaine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-

- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបង្កអាការៈស្ពឹកតាមរយៈបច្ចេកទេសដូចខាងក្រោម៖ Spinal anesthesia (Lumbar anesthesia), Epidural anesthesia, Conduction anesthesia, Infiltration anesthesia, Surface anesthesia។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ប្រើឱសថនេះក្នុងកំហាប់ដូចខាងក្រោម៖
・ករណីSpinal anesthesia (Lumbar anesthesia):
ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត6~15mg ដើម្បីលាយជាសូលុយស្យុងកំហាប់0.1~0.5%(សូលុយស្យុងដង់ស៊ីតេខ្ពស់) ឬ ប្រើក្នុងកម្រិត6~15mg ដើម្បីលាយជាសូលុយស្យុងកំហាប់0.1%(សូលុយស្យុងដង់ស៊ីតេទាប)
・ករណីEpidural anesthesia:
ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត30~60mg ដើម្បីលាយជាសូលុយស្យុងកំហាប់0.15~0.2%។
・ករណីConduction anesthesia:
ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត10~75mg ដើម្បីលាយជាសូលុយស្យុងកំហាប់0.2%។ កម្រិតប្រើជាអតិបរមាក្នុង1ដងគឺ100mg។
・ករណីInfiltration anesthesia:
ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត20~30mg ដើម្បីលាយជាសូលុយស្យុងកំហាប់0.1%។ កម្រិតប្រើជាអតិបរមាក្នុង1ដងគឺ100mg។
・ករណីSurface anesthesia:
ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត5~80mg ដើម្បីលាយជាសូលុយស្យុងកំហាប់0.25~2%។
អាចបង្កើនឬបន្ថយកម្រិតប្រើប្រាសតៅតាមអាយុ ផ្នែកដែលត្រូវទទួលការស្ពឹក ប្រភេទជាលិកា រោគសញ្ញា និង ស្ថានភាពរាងកាយរបស់អ្នកជំងឹ។ ប្រសិនបើចាំបាច់ អាចបន្ថែមសារធាតុAdrenaline (កំហាប់ធម្មតា1:1ម៉ឺន~2ម៉ឺន)។
-
ហាមប្រើ
ករណីSpinal anesthesia (Lumbar anesthesia):
・អ្នកដែលកំពុងមានអាការៈបាត់បង់ឈាមច្រើនឬអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។
・អ្នកដែលមានអាការៈរលាកនៅកន្លែងចាក់ឬបរិវេណនោះ។
・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទបេនហ្សូអាត(Benzoate) (លើកលែងឱសថCocaine)។
・អ្នកដែលមានជំងឺទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទកណ្ដាល (ជំងឺMeningitis, ជំងឺTabes dorsalis, ជំងឺPoliomyelitis ជាដើម)។
ករណីEpidural anesthesia:

*ចំពោះអ្នកជំងឺដូចខាងក្រោម មិនត្រូវបន្ថែមសារធាតុកន្ត្រាក់សរសៃឈាម(Adrenaline, Noradrenaline)នោះទេ៖
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុកន្ត្រាក់សរសៃឈាម(Adrenaline, Noradrenaline)។
・អ្នកដែលមានជំងឺលើសសម្ពាធឈាម ឬ ជំងឺរឹងសរសៃឈាម(Arteriosclerosis) ឬ ជំងឺខ្សោយមុខងារបេះដូង(Heart failure) ឬ ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង(Hyperthyroidism) ឬ ជំងឺទឹកនោមផ្អែម ឬ មានរោគសញ្ញាកន្ត្រាក់សរសៃឈាម ជាដើម។
ករណីConduction anesthesia និង Infiltration anesthesia:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទបេនហ្សូអាត(Benzoate) (លើកលែងឱសថCocaine)។
*ចំពោះអ្នកជំងឺដូចខាងក្រោម មិនត្រូវបន្ថែមសារធាតុកន្ត្រាក់សរសៃឈាម(Adrenaline, Noradrenaline)នោះទេ៖
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុកន្ត្រាក់សរសៃឈាម(Adrenaline, Noradrenaline)។
・អ្នកដែលមានជំងឺលើសសម្ពាធឈាម ឬ ជំងឺរឹងសរសៃឈាម(Arteriosclerosis) ឬ ជំងឺខ្សោយមុខងារបេះដូង(Heart failure) ឬ ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង(Hyperthyroidism) ឬ ជំងឺទឹកនោមផ្អែម ឬ មានរោគសញ្ញាកន្ត្រាក់សរសៃឈាម ជាដើម។
・ករណីត្រូវធ្វើអោយស្ពឹកនៅត្រចៀក ឬ ម្រាមដៃជើង ឬ ប្រដាប់ភេទបុរស(Penis)។
ករណីSurface anesthesia:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទបេនហ្សូអាត(Benzoate) (លើកលែងឱសថCocaine)។
*ចំពោះអ្នកជំងឺដូចខាងក្រោម មិនត្រូវបន្ថែមសារធាតុកន្ត្រាក់សរសៃឈាម(Adrenaline, Noradrenaline)នោះទេ៖
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុកន្ត្រាក់សរសៃឈាម(Adrenaline, Noradrenaline)។
・អ្នកដែលមានជំងឺលើសសម្ពាធឈាម ឬ ជំងឺរឹងសរសៃឈាម(Arteriosclerosis) ឬ ជំងឺខ្សោយមុខងារបេះដូង(Heart failure) ឬ ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង(Hyperthyroidism) ឬ ជំងឺទឹកនោមផ្អែម ឬ មានរោគសញ្ញាកន្ត្រាក់សរសៃឈាម ជាដើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp