Tetrabenazine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញាមិនអាចគ្រប់គ្រងចលនារាងកាយបានប្រភេទChorea (ឬ Choreia) ដែលកើតឡើងនៅក្នុងជំងឺហាន់ទីងតុន(Huntington's disease)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង 12.5mg។ បន្ទាប់ពីនោះ បង្កើនកម្រិតប្រើប្រាស់ម្ដង12.5mg/ថ្ងៃ រៀងរាល់1សប្ដាហ៍ ទៅតាមរោគសញ្ញារបស់អ្នកជំងឺ រហូតដល់អាចកំណត់កម្រិតប្រើប្រាស់ជាប្រចាំបាន។ បន្ទាប់ពីនោះ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតប្រើអតិបរមាក្នុង1ថ្ងៃគឺ 100mg។
ករណីកំណត់កម្រិតប្រើប្រាស់ក្នុង1ថ្ងៃត្រឹម25mg ត្រូវបែងចែកការប្រើជា2ដងក្នុង1ថ្ងៃ។ ករណីកំណត់កម្រិតប្រើប្រាស់ក្នុង1ថ្ងៃចាប់ពី37.5mgឡើងទៅ ត្រូវបែងចែកការប្រើជា3ដងក្នុង1ថ្ងៃ ដោយកម្រិតប្រើអតិបរមាក្នុង1ដងគឺ37.5mg។
-
ហាមប្រើ
・អ្នកដែលមានអារម្មណ៍ចង់សម្លាប់ខ្លួន ឬ មានអាការៈបាក់ទឹកចិត្តលក្ខណៈមិននឹងនរ។
・អ្នកដែលមានបញ្ហាមុខងារថ្លើមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងប្រើប្រាស់ឬស្ថិតក្នុងអំឡុងពេល2សប្ដាហ៍បន្ទាប់ពីឈប់ប្រើប្រាស់ឱសថប្រភេទទប់ស្កាត់អង់ស៊ីមMAO។
・អ្នកដែលកំពុងប្រើប្រាស់ឬស្ថិតក្នុងអំឡុងពេល3សប្ដាហ៍បន្ទាប់ពីឈប់ប្រើប្រាស់ឱសថReserpine។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចធ្វើអោយរោគសញ្ញាបាក់ទឹកចិត្តឬរោគសញ្ញាចង់សម្លាប់ខ្លួនកាន់តែធ្ងន់ធ្ងរ ដូច្នេះ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ក្រុមគ្រួសាររបស់អ្នកជំងឺត្រូវតាមដានអាការៈរបស់អ្នកជំងឺអោយបានដិតដល់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp