Testosterone enanthate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺខ្សោយមុខងារក្រពេញភេទបុរស(Eunuchoidism)

      - ជំងឺអាររបស់បុរសដោយសារបញ្ហាមុខងារផលិតមេជីវិតឈ្មោល

      - ជំងឺខ្វះឈាមប្រភេទAplastic anemia

      - ជំងឺប្រែប្រួលខួរឆ្អឹងទៅជាលក្ខណៈសរសៃ (Myelofibrosis)

      - ជំងឺខ្វះឈាមដោយសារបញ្ហាតម្រងនោម។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ករណីជំងឺខ្សោយមុខងារក្រពេញភេទបុរស(Eunuchoidism):

      មនុស្សពេញវ័យ:ប្រើ1ដង 100mg រៀងរាល់7~10ថ្ងៃ ឬ ប្រើ1ដង 250mg រៀងរាល់2~4សប្ដាហ៍ ចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីជំងឺអាររបស់បុរសដោយសារបញ្ហាមុខងារផលិតមេជីវិតឈ្មោល:

      មនុស្សពេញវ័យ:ប្រើ1ដង 50~250mg ចាក់ក្នុងសាច់ដុំ រៀងរាល់2~4សប្ដាហ៍ រហូតដល់ស្ថានភាពគ្មានមេជីវិតឈ្មោល។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីជំងឺខ្វះឈាមប្រភេទAplastic anemia ជំងឺប្រែប្រួលខួរឆ្អឹងទៅជាលក្ខណៈសរសៃ (Myelofibrosis) និង ជំងឺខ្វះឈាមដោយសារបញ្ហាតម្រងនោម:

      មនុស្សពេញវ័យ:ប្រើ1ដង 100~250mg រៀងរាល់1~2សប្ដាហ៍ ចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឹមហារីកទាក់ទងនឹងអរម៉ូនបុរសអង់ដ្រូជេន (ដូចជា ជំងឹមហារីកក្រពេញប្រូស្តាត)។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ប៉ះពាល់មុខងារថ្លើម ប្រែបុគ្គលិកលក្ខណៈទៅជាបុរស កម្រិតអេឡិចត្រូឡាយប្រែប្រួល ។ល។

    • សកម្មភាពឱសថ

      ភ្ញោចសកម្មភាពនៃកោសិកាផលិតគ្រាប់ឈាមក្នុងខួរឆ្អឹង ព្រមទាំងបង្កើនការផលិតសារធាតុអេរីស្រូប៉ូអេទីន(Erythropoietin)នៅក្នុងតម្រងនោម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp