Terguride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺទាក់ទងនឹងការបញ្ចេញមេជីវិតញីដោយសារការកើនឡើងខ្ពស់នៃអរម៉ូនប្រូឡាក់ទីន(Prolactin)ក្នុងឈាម
- ជំងឺមហារីកក្រពេញPituitaryដោយសារការកើនឡើងខ្ពស់នៃអរម៉ូនប្រូឡាក់ទីន(Prolactin)ក្នុងឈាម (ចំពោះករណីដែលមិនចាំបាច់ត្រូវការការវះកាត់)
- ជំងឺហូរទឹកដោះ (Galactorrhea)
- ប្រើដើម្បីទប់ស្កាត់ការបញ្ចេញទឹកដោះនៅរយៈពេលកូនខ្ចី(Puerperium)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ជាទូទៅ លេប1ដង 0.5mg 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទErgot alkaloids។
・ស្ត្រីដែលមានជំងឺសម្ពាធឈាមកើនឡើងខ្ពស់នៅពេលមានផ្ទៃពោះ (Pregnancy-induced hypertension)។
・ស្ត្រីដែលមានជំងឺសម្ពាធឈាមកើនឡើងខ្ពស់នៅក្នុងរយៈពេលកូនខ្ចី(Puerperium)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp