Terbutaline sulfate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖
- ជំងឺហឺត(Bronchial asthma)
- ជំងឺរលាកទងសួតរ៉ាំរ៉ៃ
- ជំងឺរលាកទងសួតលក្ខណៈហឺត
- ជំងឺទងសួតរីក (Bronchiectasis)
- ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)។
ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកទងសួតលក្ខណៈហឺត។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺហឺត(Bronchial asthma)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:
អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ គឺ៖
- មនុស្សពេញវ័យ:លេប1ដង4mg 1ថ្ងៃ3ដង។
- កុមារអាយុចាប់ពី6ឆ្នាំឡើង:លេប1ដង2mg 1ថ្ងៃ3ដង។
- កុមារអាយុចាប់ពី5ឆ្នាំចុះ:លេប1ដង1mg 1ថ្ងៃ3ដង។
ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក(0.5mg/mL):
កុមារតូច:ពិសារ1ថ្ងៃ0.225mg/kg (ថ្នាំទឹកកំហាប់0.5mg/mLត្រូវនឺង0.45mL/kg) បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ កម្រិតប្រើប្រាស់ទៅតាមអាយុ គឺ៖
+ អាយុ0.5ឆ្នាំ~ក្រោម1ឆ្នាំ - 1ថ្ងៃ1.5~2mg (ថ្នាំទឹកកំហាប់0.5mg/mLត្រូវនឺង3~4mL) បែងចែកជា3ដងក្នុង1ថ្ងៃ។
+ អាយុ1ឆ្នាំ~ក្រោម3ឆ្នាំ - 1ថ្ងៃ2~3mg (ថ្នាំទឹកកំហាប់0.5mg/mLត្រូវនឺង4~6mL) បែងចែកជា3ដងក្នុង1ថ្ងៃ។
+ អាយុ3ឆ្នាំ~ក្រោម5ឆ្នាំ - 1ថ្ងៃ3~4mg (ថ្នាំទឹកកំហាប់0.5mg/mLត្រូវនឺង6~8mL) បែងចែកជា3ដងក្នុង1ថ្ងៃ។
+ អាយុ5ឆ្នាំ~ក្រោម7ឆ្នាំ - 1ថ្ងៃ4~5mg (ថ្នាំទឹកកំហាប់0.5mg/mLត្រូវនឺង8~10mL) បែងចែកជា3ដងក្នុង1ថ្ងៃ។
ករណីថ្នាំចាក់:
អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ គឺ៖
- មនុស្សពេញវ័យ:ប្រើ1ដង0.2mg ចាក់ក្រោមស្បែក។
- កុមារអាយុចាប់ពី6ឆ្នាំឡើង:ប្រើ1ដង0.1mg ចាក់ក្រោមស្បែក។
- កុមារអាយុចាប់ពី5ឆ្នាំចុះ:ប្រើ1ដង0.05mg ចាក់ក្រោមស្បែក។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន បេះដូងលោតញាប់ ញ័រម្រាមដៃ ឡើងកន្ទួលក្រហម ឈឺពោះ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម កន្ទាលត្រអាក ហើមជុំវិញភ្នែកឬមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- អស់កម្លាំង កម្លាំងសាច់ដុំធ្លាក់ចុះ ពិបាកដកដង្ហើម ស្ពឹកដៃជើង (រោគសញ្ញានៃកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាបធ្ងន់ធ្ងរ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថកាតេកូឡាមីន (Adrenalin, Isoproterenol, Dopamine ជាដើម) - អាចធ្វើអោយចង្វាក់បេះដូងខុសប្រក្រតី ឬ បេះដូងឈប់ដើរ។
・ឱសថប្រភេទXanthine (Theophylline, Aminophylline hydrate, Diprophylline ជាដើម), ឱសថប្រភេទស្តេរ៉ូអ៊ីត(Prednisolone, Betamethasone, Hydrocortisone sodium succinate ជាដើម), ឱសថបញ្ចុះទឹកនោម(Furosemide, Hydrochlorothiazide ជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមនៅក្នុងឈាមធ្លាក់ចុះទាប។
・ឱសថទប់ស្កាត់គ្រឿងទទួលβ (Atenolol, Celiprolol hydrochloride, Bisoprolol fumarate ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃTerbutaline sulfate ធ្លាក់ចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ជាពិសេស ស្ត្រីមានផ្ទៃពោះក្រោម3ខែ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលβ2(β2 receptor) ធ្វើអោយអង់ស៊ីមAdenylyl cyclaseមានសកម្មភាពបំលែងសារធាតុATPនៅក្នុងកោសិកាទៅជាcAMP។ ការកើនឡើងនៃcAMPមានប្រសិទ្ធិភាពពង្រីកមុខកាត់នៃទងសួតអោយរីកធំទូលាយ សម្រួលដល់ការដកដង្ហើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp