Terbinafine hydrochloride
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោមដែលបង្កដោយមេរោគTrichophyton, Microsporum, Epidermophyton, Candida, Sporothrix៖
-ជំងឺឆ្លងមេរោគផ្សិតនៅស្រទាប់ជ្រៅនៃស្បែក:ជំងឺTrichophytia granuloma, ជំងឺSporotrichosis, ជំងឺChromomycosis។
-ជំងឺឆ្លងមេរោគផ្សិតនៅស្រទាប់លើនៃស្បែក:ជំងឺRingwormឬTinea(ដៃ ជើង ក្បាល។ល។)និងផ្សិតនៅក្រចក(Onychomycosis) ជំងឺកង់ឌីដាស៊ីសក្រចក។
ប៉ុន្តែ គេប្រើឱសថនេះក្នុងករណីដែលពិបាកព្យាបាលដោយប្រើថ្នាំលាបតែប៉ុណ្ណោះ។
ករណីថ្នាំលាប និង ថ្នាំបាញ់លើស្បែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្ដាលមកពីមេរោគផ្សិតដូចខាងក្រោម៖
-ជំងឺRingwormឬTinea(នៅជើង ក្រលៀន ដងខ្លួន)
-ជំងឺកង់ឌីដាស៊ីសនៅស្បែក
-ជំងឺTinea versicolor។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 125mg ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំលាប (1%) និង ថ្នាំបាញ់លើស្បែក (1%) :
លាបឬបាញ់នៅកន្លែងមានបញ្ហា 1ថ្ងៃ1ដង។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺទាក់ទងនឹងប្រព័ន្ធឈាម (ជំងឺគ្រាប់ឈាមសធ្លាក់ចុះ ជំងឺប្លាកែតធ្លាក់ចុះ ជាដើម)។
ករណីថ្នាំលាបនិងថ្នាំបាញ់លើស្បែក:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ករណីថ្នាំលេប:
ផលរំខានរួមមាន អារម្មណ៍មិនស្រួលក្នុងក្រពះ រាករូស ចង់ក្អួត ឈឺពោះ ហើមពោះ វិលមុខ ឈឺក្បាល បាត់បង់ចំណង់អាហារ ហើមមុខ ឡើងកន្ទួលក្រហម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង (មុខងារថ្លើមមានបញ្ហាធ្ងន់ធ្ងរ)
- ក្ដៅខ្លួន ឈឺបំពង់ក ងាយហូរឈាម អាការៈខ្វះឈាម (ប្រព័ន្ធផលិតឈាមមានបញ្ហា)
- ក្ដៅខ្លួនខ្លាំង ភ្នែកក្រហម រលាត់នៅតាមមាត់ ឡើងកន្ទួលក្រហមនិងពងទឹកលើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)
- ឈឺសាច់ដុំ អស់កម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយពួរសាច់ដុំRhabdomyolysis)
- ហើមបបូរមាត់ អណ្ដាតនិងបំពង់ក រមាស់ ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)។
ករណីថ្នាំលាបនិងថ្នាំបាញ់លើស្បែក:
ផលរំខានរួមមាន រលាកស្បែក រមាស់ ស្បែកក្រហម របកស្បែក ប្រេះស្បែក ។ល។
-
អន្តរប្រតិកម្ម
ករណីថ្នាំលេប:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថCimetidine, Fluconazole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថTerbinafineកើនឡើង។
・ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថTerbinafineថយចុះ។
・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants (Imipramine, Nortriptyline, Amitriptyline, Maprotiline, Dextromethorphan) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។
・ឱសថពន្យារកំណើត - អាចធ្វើអោយការមករដូវមានការប្រែប្រួល។
・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថCiclosporinថយចុះ។
・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺទាក់ទងនឹងប្រព័ន្ធឈាម (ជំងឺគ្រាប់ឈាមសធ្លាក់ចុះ ជំងឺប្លាកែតធ្លាក់ចុះ ជាដើម)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំលេប:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
ករណីថ្នាំលាបនិងថ្នាំបាញ់លើស្បែក:
ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំលេប:ជាគ្រាប់:
・ឱសថនេះអាចផ្ដល់ផលរំខានដល់មុខងារថ្លើមនិងប្រព័ន្ធឈាម ដូច្នេះ គួរធ្វើការពិនិត្យដើម្បីតាមដានមុខងារថ្លើមនិងកម្រិតគ្រាបឈាមរបស់អ្នកជំងឺអោយបានទៀងទាត់។
・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេង វិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរ ឬ ធ្វើការងារនៅទីខ្ពស់ឬការងារដែលមានគ្រោះថ្នាក់។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងមេរោគផ្សិតប្រភេទAllylamine antifungal ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពនៃអង់ស៊ីមដែលចាំបាច់ក្នុងការបង្កើតភ្នាសកោសិការបស់មេរោគ ធ្វើអោយមេរោគផ្សិតមិនអាចរស់រានឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp