Terazosin hydrochloride hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺលើសសម្ពាធឈាមដែលមិនបង្កដោយជំងឺផ្សេងទៀត ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោម ជំងឺលើសសម្ពាធឈាមដោយសារជំងឺមហារីកPheochromocytoma។

      - អាការៈពិបាកនោមដោយសារជំងឺក្រពេញប្រូស្តាតរីកធំ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺលើសសម្ពាធឈាមដែលមិនបង្កដោយជំងឺផ្សេងទៀត ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោម ជំងឺលើសសម្ពាធឈាមដោយសារជំងឺមហារីកPheochromocytoma:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ0.5mg បែងចែកជា2ដងក្នុង1ថ្ងៃ (1ដង0.25mg, 1ថ្ងៃ2ដង)។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតបន្តិចម្ដងៗដល់1ថ្ងៃ1~4mg បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ8mg។

      ・ករណីអាការៈពិបាកនោមដោយសារជំងឺក្រពេញប្រូស្តាតរីកធំ:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1mg បែងចែកជា2ដងក្នុង1ថ្ងៃ (1ដង0.5mg, 1ថ្ងៃ2ដង) និងបង្កើនកម្រិតបន្តិចម្ដងៗដល់1ថ្ងៃ2mg បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      សម្ពាធឈាមចុះទាបពេលក្រោកឈរ គ្មានកម្លាំងសាច់ដុំ ជីពចរលោតញាប់ ឈឺក្បាល បេះដូងលោតញាប់ នោមញឹក។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ដោយឱសថនេះមានសកម្មភាពទៅលើប្រព័ន្ធសរសៃឈាមអាកទែរនិងវ៉ែន គេប្រើឱសថនេះចំពោះអ្នកជំងឺដែលរួមមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។

      ・នៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះដំបូង អាចមានអាការៈវិលមុខ ងងឹតមុខ ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបររថយន្ត។

    • សកម្មភាពឱសថ

      ទប់ស្កាត់គ្រឿងទទួលα1 ដើម្បីពង្រីកសរសៃឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp