Tenofovir disoproxil fumarate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺឆ្លងវីរុសហ៊ីវប្រភេទទី1 (HIV-1) ដោយប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។
- ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB ដែលពិនិត្យឃើញភាពខុសប្រក្រតីនៃមុខងារថ្លើមដោយសារការកើនឡើងនៃវីរុសរលាកថ្លើមB។
-
កម្រិតប្រើប្រាស់
ករណីជំងឺឆ្លងវីរុសហ៊ីវប្រភេទទី1 (HIV-1):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 300mg។ ត្រូវប្រើរួមជាមួយឱសថប្រឆាំងHIVផ្សេងទៀត។
ករណីជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB:
មនុស្សពេញវ័យ:លេប1ដង 300mg, 1ថ្ងៃ1ដង។
-
ហាមប្រើ
ករណីជំងឺឆ្លងវីរុសហ៊ីវប្រភេទទី1 (HIV-1):
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ករណីជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ករណីជំងឺឆ្លងវីរុសហ៊ីវប្រភេទទី1 (HIV-1):
ផលរំខានរួមមាន ក្អួតចង្អោរ រាករូស អស់កម្លាំង ឈឺក្បាល ឈឺពោះ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើម បរិមាណទឹកនោមថយចុះ ស្ងួតក (មុខងារតម្រងនោមថយចុះ)។
- ឈឺផ្នែកខាងលើនៃពោះខ្លាំង ឈឺបរិវេណចង្កេះនិងខ្នង ក្ដៅខ្លួន (រលាកលំពែង)។
- ដកដង្ហើមញាប់ ញ័រនិងស្ពឹកដៃជើង ពិបាកដកដង្ហើម បាត់បង់ស្មារតី (រោគសញ្ញាអាស៊ីតឡាក់តិចក្នុងឈាមកើនឡើង(Lactic acidosis))។
ករណីជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB:
ផលរំខានរួមមាន ចង់ក្អួត ឈឺពោះ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បរិមាណទឹកនោមថយចុះ ហើម ស្ងួតក (តម្រងនោមចុះខ្សោយ)
- ដកដង្ហើមខុសប្រក្រតី ញ័រដៃជើង បាត់បង់ស្មារតី (រោគសញ្ញាអាស៊ីតឡាក់តិចក្នុងឈាមកើនឡើង(Lactic acidosis))
- ខ្លាញ់នៅក្រោមជាលិកាឬសរីរាង្គខាងក្នុងកើនឡើង ទំហំថ្លើមរីកធំ(អារម្មណ៍សង្កត់នៅផ្នែកឆ្អឹងជំនីរខាងស្ដាំង) (ជំងឺខ្លាញ់រុំថ្លើម)
- ចង់ក្អួត ឈឺពោះឬផ្នែកខ្នងខ្លាំង (រលាកលំពែង)។
-
អន្តរប្រតិកម្ម
ករណីជំងឺឆ្លងវីរុសហ៊ីវប្រភេទទី1 (HIV-1):
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងវីរុសហ៊ីវDidanosine - អាចធ្វើអោយផលរំខាននៃឱសថDidanosineងាយកើតឡើង។
・ឱសថប្រឆាំងវីរុសហ៊ីវAtazanavir sulfate - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថAtazanavirថយចុះ និង ធ្វើអោយផលរំខាននៃឱសថTenofovirងាយកើតឡើង។
・ឱសថប្រឆាំងវីរុសហ៊ីវLopinavir/Ritonavir, Darunavir/Ritonavir - អាចធ្វើអោយផលរំខាននៃឱសថTenofovirងាយកើតឡើង។
・ឱសថប្រឆាំងវីរុសថ្លើមC Ledipasvir/Sofosbuvir - អាចធ្វើអោយផលរំខាននៃឱសថTenofovirងាយកើតឡើង។
・ឱសថប្រឆាំងវីរុស (Aciclovir, Valaciclovir, Ganciclovir, Valganciclovir ជាដើម)- អាចធ្វើអោយផលរំខាននៃឱសថទាំងពីរងាយកើតឡើង។
ករណីជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថDidanosine - អាចធ្វើអោយផលរំខាននៃDidanosineងាយកើតឡើង ដូចជារលាកលំពែងឬរោគសញ្ញាអាស៊ីតឡាក់តិចក្នុងឈាមកើនឡើង(Lactic acidosis)។
・ឱសថAtazanavir sulfate - អាចធ្វើអោយប្រសិទ្ធិភាពនៃAtazanavir sulfateថយចុះ។
・ឱសថLopinavir/Ritonavir - អាចធ្វើអោយផលរំខាននៃTenofovirងាយកើតឡើង។
・ឱសថប្រឆាំងវីរុសប្រើនៅក្នុងការព្យាបាលដោយគីមី(Aciclovir, Valacyclovir hydrochloride), ឱសថប្រឆាំងសាយតូមេហ្ការ៉ូវីរុសប្រើនៅក្នុងការព្យាបាលដោយគីមី(Ganciclovir, Valganciclovir hydrochloride ជាដើម) - អាចធ្វើអោយផលរំខាននៃឱសថទាំងសងខាងងាយកើតឡើង។
・ឱសថLedipasvir/Sofosbuvir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTenofovirកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីជំងឺឆ្លងវីរុសហ៊ីវប្រភេទទី1 (HIV-1):
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ម្យ៉ាងទៀត វីរុសហ៊ីវអាចឆ្លងទៅទារកតាមទឹកដោះម្ដាយ ដូច្នេះ ស្ត្រីដែលមានផ្ទុកវីរុសហ៊ីវមិនគួរបំបៅទឹកដោះដល់ទារកនោះទេ។
ករណីជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីជំងឺឆ្លងវីរុសហ៊ីវប្រភេទទី1 (HIV-1):
・សម្រាប់អ្នកដែលមានជំងឺរលាកថ្លើមBរ៉ាំរ៉ៃ នៅក្រោយពេលបញ្ឈប់ការប្រើឱសថនេះ អ្នកជំងឺអាចកើតមានអាការៈរលាកថ្លើមរើឡើងវិញ ដូច្នេះត្រូវតាមដានស្ថានភាពជំងឺអោយបានដិតដល់។
・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។
ករណីជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB:
ក្រោយបញ្ឈប់ការប្រើប្រាស់ឱសថនេះ អ្នកជំងឺអាចនឹងកើតមានការកើនឡើងនៃវីរុសសារជាថ្មី ហើយមុខងារថ្លើមឬអាការៈរលាកថ្លើមមានសភាពកាន់តែមិនល្អ។ ដូច្នេះ ក្រោយបញ្ឈប់ការប្រើប្រាស់ឱសថនេះ ត្រូវតាមដានស្ថានភាពរបស់អ្នកជំងឺរៀងរាល់2សប្ដាហ៍ម្ដងយ៉ាងហោចណាស់រយៈពេល4ខែ ដោយពិនិត្យតាមដានHBV-DNA, ALT(GPT) (និងTotal bilirubin ប្រសិនបើចាំបាច់) ជាពិសេស អ្នកជំងឺដែលមានប្រតិកម្មនៃប្រព័ន្ធភាពស៊ាំខ្លាំង(អ្នកដែលធ្លាប់មានរោគសញ្ញាខាន់លឿង ឬ អ្នកដែលធ្លាប់កើតមានអាការៈស្រួចស្រាវធ្ងន់ធ្ងរ ជាដើម) ឬ អ្នកជំងឺថ្លើមដំណាក់កាលមិនអាចដំណើរការមុខងារថ្លើមបាន(Decompensated liver cirrhosis)។ អ្នកជំងឺទាំងនេះអាចនឹងត្រូវបន្តប្រើប្រាស់ឱសថនេះក្នុងរយៈពេលវែង។
-
សកម្មភាពឱសថ
・ជាឱសថប្រឆាំងវីរុសហ៊ីវ(HIV)ប្រភេទNRTI ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីម HIV-1 Reverse transcriptaseនិងសកម្មភាពផលិតDNAរបស់វីរុស ធ្វើអោយវីរុសមិនអាចកើនចំនួនបាន។
・ពេលចូលដល់ក្នុងកោសិកា ឱសថនេះនឹងបំលែងទៅជាសារធាតុសកម្មTenofovir diphosphate ហើយនឹងបង្អាក់សកម្មភាពនៃអង់ស៊ីមDNA polymerase ដោយប្រជែងជាមួយDeoxyadenosine 5'-triphosphate ក្នុងការភ្ជាប់ទៅនឹងខ្សែDNAដើម្បីផលិតDNAថ្មីៗរបស់វីរុស។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp